បុរសម្នាក់ខឹងអ្នកភូមិឆ្លើយអញ្ញមិនដឹងប្រពន្ធឯងទៅណាទេស្ទុះទាញកាំបិតកកុកកាប់ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ខេត្តស្វាយរៀង៖ មានករណីឃាតកម្មបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងល្ងាចបណ្ដាលអោយស្ត្រីចំណាស់ម្នាក់ស្លាប់និងក្មេងស្រីម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីបុរសជាជនសង្ស័យដើររកប្រពន្ធមិនឃើញសួរជនរងគ្រោះឆ្លើយមិនដឹងកាន់កាំបិតកកុកកាប់តែម្ដង។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៣ខែសីហាឆ្នាំ២០២០ស្ថិតភូមិត្រពាំងផ្លុង ឃុំដូងស្រុករមាសហែក ។

សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះឈ្មោះសេង ទិត្យអាយុ៣៧ឆ្នាំមុខរបរកសិករស់នៅភូមិ ឃុំខាងលើ ។

ចំណែកស្ត្រីរងគ្រោះមានឈ្មោះហ៊ីង យ៉ឹម អាយុ ៧៥ ឆ្នាំ មុខរបរកសិករនិងចៅស្រីរបួសធ្ងន់មានឈ្មោះប៉ែន រុី អាយុ១៣ឆ្នាំរស់ក្នុងភូមិឃុំក្បែផ្ទះជនសង្ស័យខាងលើ។

សមត្ថកិច្ចបានបន្តថាមុនកើតហេតុជនសង្ស័យបានដើររកប្រពន្ធរបស់ខ្លួននៅផ្ទះរបស់ជនរងគ្រោះហើយក៏បានសួរនាំខណះនោះស្ត្រីខាងលើបានឆ្លើយថាអញមិនឃើញទេទើបជនសង្ស័យខឹងខ្លាំងក៏ស្ទុះទាញបានកាំបិតកកុកដេញកាប់
ត្រូវចំកពីក្រោយ បណ្ដាលឱ្យស្លាប់នៅពេលបញ្ជូនទៅដល់មណ្ឌល សុខភាពឃុំដូងចំណែកក្មេងស្រីរងគ្រោះ

ត្រូវចំថ្ពាល់កំផ្លៀងឆ្វេង និងចង្អុលដៃឆ្វេងបណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង។

ក្រោយកើតហេតុភ្លាមជនសង្ស័យត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួន
នៅប៉ុស្តិ៍រដ្ឋបាលឃុំដូងដើម្បីចាត់ការបន្តតាមច្បាប់ ៕

 

Loading...