បុរសម្នាក់ចងកធ្វើអត្តឃាតសង្ស័យដោយសារមូលហេតុមានជំងឺប្រចាំកាយ

ខេត្តកំពង់ស្ពឺ៖ ប្រភពព័ត៌មានពីសមត្ថកិច្ចបានសរសេរនៅក្នុងរបាយការណ៍ថា បុរសម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនរហូតបាត់បង់ជីវិត ដោយសង្ស័យថា បណ្តាលមកពីមានជំងឺរ៉ាំរ៉ៃ ព្យាបាលមិនជាសះស្បើយជាង១ឆ្នាំមកហើយនោះ ។

ប្រភពបានបញ្ជាក់ថា ករណីនេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង៣នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិចំបក់សរ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបន្តនៅក្នុងរបាយការណ៍ទៀតថា ជនរងគ្រោះឈ្មោះ កង ត្នោត ភេទប្រុស អាយុ62ឆ្នាំ​ នៅភូមិ ឃុំកើតហេតុ បានយកក្រមា ពណ៌ក្រហមចងកជាប់ជាមួយរូតក្នុងផ្ទះរបស់ខ្លួនកម្ពស់3ម៉ែត្រ ដោយសារមូលហេតុ ជំងឺប្រចាំកាយ ១ឆ្នាំមកហើយ ។

ក្រោយធ្វើកោសល្យវិច្ច័យដោយសមត្ថកិច្ចជំនាញរួចមក សពត្រូវប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ មណ្ឌលច្បារមន

 

Loading...