បុរសម្នាក់ចងកសម្លាប់ខ្លួននៅលើដើមរាំងសង្ស័យមានជំងឺប្រចាំកាយ

ភ្នំពេញ៖ បុរសម្នាក់បានចងកសម្លាប់ខ្លួន ខណៈត្រូវគេសង្ស័យថា តូចចិត្តនឹងជំងឺរ៉ាំរ៉ៃព្យាបាលមិនជា ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិក្រាំងច្រេស ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ញ៉ែម ម៉ឺន ហៅ ម៉ូវ ភេទបុរស អាយុ​៥៧ឆ្នាំ​ រស់នៅ​ភូមិ​ក្រាំង​ស្យា​ ឃុំ​គីរី​វន្ត​ ស្រុកភ្នុំស្រួច​ បាន​ចង​ក​សម្លាប់​ខ្លួន​នៅ​លើ​ដើមរាំង​ កម្ពស់២ម៉ែត្រ​ ចង​ដោយ​ខ្សែ​នី​ឡុង​ ពណ៌ខ្មៅ​ ស្ថិតនៅ​ចំណុច​ភ្នំកំពូលពេជ្រ​ ភូមិ​ក្រាំង​ច្រេស​ ឃុំ​គីរី​វន្ត​ ស្រុកភ្នុំស្រួច​ បណ្តាល​ឲ្យ​ស្លាប់​ ។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា បុរសរងគ្រោះចងកម្លាប់ខ្លួនដោយសារមូលហេតុជា​មនុស្ស​មាន​ជំងឺ​ប្រចាំ​កាយ​ សរសៃប្រសាទ​ ។ តាម​ការ​ពិនិត្យ​របស់​ជំនាញ​ សាក​សព​ពិត​ជា​ស្លាប់​ដោយ​សារចង​ក​ពិត​ប្រាកដ​មែន​ ហើយ​​សាក​សព​ត្រូវប្រគល់ជូនក្រុម​គ្រួសារ​ដើម្បីធ្វើ​បុណ្យ​តាម​​ប្រពៃណី​ ៕ មណ្ឌលច្បារមន

Loading...