បុរសម្នាក់ចងកសម្លាប់ខ្លួនដោយមិនដឹងពីមូលហេតុនៅសង្កាត់អូរឬស្សីទី៣

ភ្នំពេញ ៖បុរសម្នាក់បានធ្វើអត្តឃាតខ្លួនឯងដោយចងកសម្លាប់ខ្លួននៅសង្កាត់អូរឬស្សី៣ដោយមិនដឹងពីមូលហេតុ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣ និង១០នាទី រសៀលថ្ងៃទី១៧ សីហា ឆ្នាំ២០១៥នៅក្នុងបន្ទប់ជួលលេខ ៧៩E3 ផ្លូវលេខ១៦៤ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា។
បើតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ តាំង ហ្គិចឡាយ អាយុ៤០ឆ្នាំ មានមុខរបរ អាជីវករលក់ស្បែកជើង នៅផ្សារអូឡាំពិក ស្នាក់នៅផ្ទះជួល លេខ៧៩E3 ផ្លូវលេខ១៦៤ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា។ សមត្ថកិច្ចបានបន្តថា ជនរងគ្រោះបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន ដោយមិនដឹងពីមូលហេតុអ្វីដែលបណ្តាយអោយបុរសខាងលើអត្តឃាតដោយខ្លួនឯងនោះទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្នានបានចុះមកធ្វើកោសលវិច័យ និងពិនិត្យរួចសាកសពជនរងគ្រោះ សមត្ថកិច្ចបានបញ្ជាក់ថា បុរសរងគ្រោះពិតជាបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនមែន ហើយសមត្ថកិច្ចបានប្រគល់សាកសពដល់ក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *