បុរសម្នាក់ជិះម៉ូតូតាមដងផ្លូវត្រូវរថយន្តបើកកៀរកិនពីលើធ្លាយពោះវៀនស្លាប់

ភ្នំពេញ: បុរសម្នាក់បានធ្លាយពោះវៀនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងត្រូវរថយន្តឃ្លុប ដឹកទំនិញបើកកៀររួចកិន ពីលើពេញទំហឹង កាលពីវេលាម៉ោង៨ និង១០នាទីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវមហាវិថីឈ្នះ ឈ្នះ ស្ថិតក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។

សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយ មាន វ័យ ប្រហែល៤០ឆ្នាំ សម្បុរស ពាក់អាវខាងក្រៅវពណ៌ស្វាយ ជិះម៉ូតូម៉ាកស្គុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1IF.9850 ។ ចំណែករថយន្តម៉ាកហុីយ៉ានដាយ ពណ៌ក្រហម បិតឡូហ្គោ L-M-H (ក្រុមហ៊ុន ស៊ុន លី) ជារថយន្តឃ្លុបដឹកទំនិញ ពាក់ស្លាកលេខភ្នំពេញ 3F.4369 បើកបរដោយបុរសម្នាក់។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុន ពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូតាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ មានរថយន្តឃ្លុបដឹកទំនិញមួយគ្រឿងម៉ាកហុីយ៉ានដាយ បើកស្របទិសដៅគ្នាមកពីក្រោយបានកៀររជាមួយម៉ូតូ បណ្តាលឲ្យ ែដួលខ្ទាតជនរងគ្រោះចូលកង់រថយន្តខាងក្រោយផ្នកខាងស្តាំ កិនចេញពោះវៀនមកក្រៅស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ភ្លាមនោះ តៃកុងរថយន្ត បានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសម្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចបានទាក់ទងទៅសមត្ថកិចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត នឹងម៉ូតូទៅរក្រាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះសម្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...