បុរសម្នាក់ជិះម៉ូតូទៅបុកកន្ទុយរ៉ឺ ម៉ក ដឹកទឹកកកពីក្រោយ បណ្តាលឲ្យដួលម៉ូតូរងរបួសធ្ងន់

ភ្នំពេញ៖ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង រឺម៉កដឹកទឹកកកនិងម៉ូតូ ខណ:ដែលបុរសម្នាក់បានជិះម៉ូតូ១គ្រឿងទៅបុកកន្ទុយរឺុម៉កដឹកទឹកកកពីក្រោយបណ្តាលឲ្យដួលម៉ូតូរងរបួសក្បាលរបើកស្បែកថ្ងាសខាងមុខរបួសធ្ងន់ កាលវេលាម៉ោង ៥និង៣០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ នៅចំណុចមុខផ្ទះលេខ៧៧៦ ផ្លូវលេខ១២៨ ភូមិ២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូបុរសរងគ្រោះបានជិះម៉ូតូម្នាក់តាមបណ្តោយផ្លូវកម្ពុជាក្រោមក្នុងទិសដៅពីលិចទៅកើតលុះបើកមកដល់

ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកកន្ទុយរឺម៉កដឹកទឹកកកពីក្រោយបណ្តាលឱ្យដួលម៉ូតូរងរបួសក្បាលរបើកស្បែកថ្ងាសខាងមុខធ្ងន់ធ្ងរតែម្តង ។

បច្ចុប្បន្នជនរងគ្រោះបានបញ្ជូនទៅ សង្គ្រោះបន្ទាន់នៅគ្លីនីចអង្គរធំ រីឯរឺម៉កដឹក ទឹកកកនិងម៉ូតូបានរក្សានៅកន្លែងកើតហេតុរងចាំជំនាញមកធ្វើការវាស់វែងដើម្បីចាត់ការតាមច្បាប់ ៕

d59952 d5995407-10-2015d59951 d59955

Loading...

Leave a Reply

Your email address will not be published. Required fields are marked *