បុរសម្នាក់ដុតផ្ទះស្ត្រីកូន១ ចោលព្រោះនាងបដិសេធ សំណើរសុំធ្វើមិត្ត ក្នុងហ្វេសប៊ុក

អាម៉េរិក៖ ស្ត្រី និងកូនប្រុសអាយុ៣ឆ្នាំម្នាក់បានក្លាយជា មនុស្សគ្មាន ផ្ទះសម្បែង មិនប៉ុន្មានថ្ងៃ មុនពេលថ្ងៃបុណ្យ Christmas មកដល់ ។

លោក James Graham អាយុ៣៧ឆ្នាំរស់នៅក្នុងរដ្ឋ Kentucky សហរដ្ឋអាម៉េរិក ត្រូវបានគេប្តឹងកាលពីថ្ងៃអង្គារ កន្លងមកថ្មីៗនេះពីបទដុតបំផ្លាញ និងសម្រុកចូលក្នុងគេហដ្ឋានអ្នកដទៃដោយគ្មានការអនុញ្ញាត ។

ប៉ូលិសបានអះអាងថា លោក Graham បានសម្រុកចូលទៅក្នុងផ្ទះរបស់ស្ត្រីនៅលីវអាយុ២២ឆ្នាំម្នាក់ឈ្មោះ Joanie Yount ហើយដុតផ្ទះនាង ចោលតែម្តង ព្រោះនាងបដិសេធមិនព្រមទទួលសំណើរធ្វើជាមិត្តនៅក្នុង Facebook (Friend Rejected) ។

យោងតាមចម្លើយសារភាព របស់ជនល្មើសបានឲ្យដឹងថា រូបគេគឺជាមិត្តរបស់មិត្តភក្កិជនរងគ្រោះនាង Yount ហើយតែងតែ Comment នៅលើរូបភាព របស់នាង ពេលបង្ហោះម្តងៗធ្វើឲ្យនាងមិនសប្បាយចិត្តហើយសូមឲ្យជនល្មើសម្នាក់នោះចាកចេញឆ្ងាយពីរូបនាង ។ ស្រាប់តែមួយថ្ងៃក្រោយ មកជនល្មើសឈ្មោះ Graham បានសម្រុកចូលទៅក្នុងផ្ទះរបស់ស្ត្រីរងគ្រោះហើយ ដុតប្រអប់មួយនៅក្បែរ បន្ទប់គេងរបស់ស្ត្រីរងគ្រោះ និងកូនប្រុសអាយុ៣ឆ្នាំម្នាក់ធ្វើឲ្យឆាប់ឆេះផ្ទះស្ទើរអស់ទាំងស្រុង៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *