បុរសម្នាក់ដែលប្រើល្បិចលួងលោមគូដណ្ដឹងមិត្តភក្ដិរំលោភ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ ក្រុមគ្រួសារជនរងគ្រោះចាប់ឃាត់ខ្លួនបុរសម្នាក់ប្រគល់ឲ្យសមត្ថកិច្ចដោយចោទថាជនសង្ស័យរូបនោះបានរំលោភសេពសន្ថវៈលើជនរងគ្រោះបានសម្រេចរហូតដល់ទៅពីរដង ខណៈដែលបុរសជាគូដណ្ដឹងមិននៅផ្ទះ ។
ករណីនេះកើតហេតុនៅវេលាម៉ោង១៩និង៣០នាទីយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ នៅបន្ទប់ជួលក្នុងបុរីសឡា ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ចំណែកជនសង្ស័យឈ្មោះ អ៊ុយ ម៉ារ៉ាឌី ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរបុគ្គលិកក្រុមហ៊ុនស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះមានឈ្មោះ / ឡ/ ស/ល/ អាយុ២១ឆ្នាំ មុខរបរកម្មការិនី រោងចក្រ ស្នាក់នៅភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ខ្លួនបានមកលេងបុរសជាគូដណ្ដឹងនៅបន្ទប់ក្បែរគ្នានោះ តែពេលមកដល់មិនឃើញគូដណ្ដឹងនៅក្នុងបន្ទប់នាងក៏ចាក់សោចូលក្នុងបន្ទប់នោះ ដោយខ្លួនឯង ព្រោះនាងក៏មានសោមួយដែរ។
ជនរងគ្រោះបានបន្ដថា ពេលនោះជនសង្ស័យដែលត្រូវជាមិត្តភ័ក្ដិរបស់គូដណ្ដឹងនាង ដែលកំពុងផឹកស៊ីនៅមុខ បន្ទប់ជួលបានសុំឲ្យនាងជួយធ្វើម្ហូបឲ្យពួកគេក្លែមដើម្បីផឹកជាមួយគ្នា ពេលនោះជន សង្ស័យបានស្រវឹងស្រឿងៗបានចូលទៅដេកក្នុងបន្ទប់របស់ខ្លួននៅក្បែរគ្នានោះ ហើយទូរស័ព្ទហៅនាងមកកោសខ្យល់ឲ្យ ពេលកំពុងកោសខ្យល់នោះ ជនសង្ស័យបានចាប់រំលោភនាងតែម្ដង។
ជនរងគ្រោះបានបញ្ជាក់ទៀតថា ពេលកំពុងចាប់រំលោភនោះនាងក៏បានស្រែកដែរ តែគ្មាននរណាឮឡើយ ហើយជនសង្ស័យរំលោភបានសម្រេចតែម្ដង។ ចំណែកជនសង្ស័យបាននិយាយថា ជនរងគ្រោះបានត្រូវរ៉ូវគ្នាជាមួយគាត់ដោយបានរួមភេទជាមួយគ្នា បានសម្រេចដល់ទៅពីរលើកទៀតផង។បន្ទាប់មកនាងបានស្លៀកសំលៀកបំពាក់ចេញមកក្រៅបាត់ ដោយមិនបានមាត់កអ្វីឡើយ ហើយខ្លួនក៏មិន នឹកស្មានថានាងហ៊ានទៅប្ដឹងសមត្ថកិច្ចដែរ។ យ៉ាងណាក៏ដោយ ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅប្តឹងសមត្ថកិច្ចឲ្យមកអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យមក ប៉ុស្តិ៍ចោមចៅ ដើម្បីសួរនាំ និងធ្វើរបាយការណ៍បញ្ជូនជនសង្ស័យទៅអធិការដ្ឋាន ខណ្ឌចាត់ការបន្ត ហើយអធិការដ្ឋាននិងចាត់វិធានការបញ្ជូនជនសង្ស័យទៅតុលាការចាត់ការតាមនីតិវិធី៕

21-12-201565701

Loading...

Leave a Reply

Your email address will not be published. Required fields are marked *