បុរសម្នាក់តូចចិត្តគ្មានដីចម្ការធ្វើដូចគេ យកខ្សែអង្រឹង បញ្ចប់ជីវិតខ្លួនឯង នៅស្រុកបកែវ

ខេត្តរតនគិរី÷ បុរស​ជនជាតិទំពួនម្នាក់ បានយកខ្សែអង្រឹងចង.កបញ្ចប់ជីវិតខ្លួនឯង ដោយសារតូចចិត្តគ្មានដីចម្ការធ្វើដូចគេដូចឯង។

ករណីធ្វើអត្តឃាតខ្លួនឯងខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃសុក្រ ១៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ស្ថិត​នៅភូមិប៉ាអ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគីរី។

លោក ជួប វណ្ណរក្ស អធិការនគរបាលស្រុកបកែវ បានឲ្យដឹងថា សព​ឈ្មោះ ទីងហ្យៅ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ជាមនុស្សប្រមឹក ខណ:តូចចិត្តនឹងខ្លួនឯងគ្មានដីចម្ការរធ្វើដូចគេ បានដាច់ចិត្ត​ចង.កធ្វើអត្តឃាតខ្លួនឯងនៅក្នុងផ្ទះរបស់ខ្លួន ដោយប្រើខ្សែអង្រឹងមានប្រវែង២ម៉ែត្រចងជាប់នឹងឆ្នឹមផ្ទះកម្ពស់ពីរម៉ែត្រពីរតឹក។

ក្រោយកើតហេតុសមត្ថកិច្ចចុះមក ត្រួតពិនិត្យនឹងធ្វើកោសល្យវិច័យរួចរាល់ សាកសពត្រូវបានប្រគល់ជូនបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕ ជាយដែន

Loading...