បុរសម្នាក់តូចចិត្តប្រពន្ឋសុំបែកសម្រេចចិត្តធ្វើអត្តឃាតរហូតហើមរលួយទើបមានគេដឹង

កំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួនក្នុងបន្ទប់ផ្ទះជួល ដោយសារតែ
បុរសម្នាក់តូចចិត្តប្រពន្ឋសុំបែកចងករធ្វើអត្តឃាតសម្លាប់ខ្លួនរហូតហើមស្អុយរលួយទើបមានការភ្ញាក់ផ្អើលដល់អ្នករស់នៅក្បែរកាលពីល្ងាចថ្ងៃទី២៨ខែធ្នូឆ្នាំ២០២០នេះចំណុចបន្ទប់ជួលភូមិកែវឧត្តមឃុំត្រពាំងគងស្រុកសំរោងទងខេត្តកំពង់ស្ពឺ។

បើតាមសម្តីសាក្សីឈ្មោះសួង ភ័ក្ស ភេទប្រុសអាយុ៤៥ឆ្នាំមានមុខរបរសន្តិសុខរោងចក្រផលិតតង់គ្រប់ប្រភេទយូនីប្រូស(ខេមបូឌា)អេនធើប្រាយ
ស្នាក់នៅបន្ទប់ជួលជិតជនដែលធ្វើអត្តឃាតខ្លួនឯងស្ថិតក្នុងភូមិកែវឧត្តមឃុំត្រពាំងគងស្រុកសំរោងទងខេត្តកំពង់ស្ពឺ។

គាត់និយាយថាកាលពីល្ងាចថ្ងៃទី២៧ខែធ្នូឆ្នាំ២០២០បន្ទាប់ពីក្រុមកម្មករកម្មារិនីចេញពីបម្រើការងារវិញត្រឡប់មកបន្ទប់ជួលពួកគាត់បានធំក្លិនស្អុយចេញពីបន្ទប់លេខ៩ដេ(9D)។
ដែលមានឈ្មោះ ហេង ប៊ុនហៀង ភេទប្រុសអាយុ៣១ឆ្នាំមានទីលំនៅភូមិចុងកៅស៊ូសង្កាត់ស្លក្រាមក្រុងសៀមរបខេត្តសៀមរាបស្នាក់នៅទើបគាត់យកទុល្វីសដោះគ្រាប់វីសមើលស្រាប់តែឃើញសពឈ្មោះហេងប៊ុនហៀងចងករជាប់ចំរឹងបង្អួចហើមស្អុយរលួយ។

ទើបគាត់ទូរស័ព្ទទៅម្ចាស់បន្ទប់ជួលឲ្យមកមើលនិងប្តឹងទៅសមត្ថកិច្ចខេត្តកំពង់ស្ពឺមកពិនិត្យនិងធ្វើកោសល្យវិច្ឆ័យសពជនដែលធ្វើអត្តឃាតនោះ។
ក្រោយពីមន្ត្រីនគរបាលជំនាញនិងលោកវេជ្ជបណ្ឌិតសុខវិស្សាលមកពីមន្ទីរពេទ្យបង្អែកខេត្តធ្វើកោសល្យវិច្ឆ័យសពលោកបានបញ្ញាក់ថា។
សពបុរសខាងលើពិតជាចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែនមិនពាក់ព័ន្ឋនិងករណីឃាតកម្មនោះទេ។

ក្រោយពីពិនិត្យរួចសពត្រូវបានឪពុកម្តាយយកទៅបូជាក្នុងវត្តរលាំងកំពូលយកធាតុទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត៕

Loading...