បុរសម្នាក់ត្រូវគេចាក់នឹងដែកឆាបស្លាប់

ខេត្តកំពង់ស្ពឺ៖ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបក្ខពួកក្រុមជនសង្ស័យ៤នាក់ ក្រោយបង្កហិង្សាវាយតប់គ្នារវាងក្រុមកូនកំលោះ នឹងក្រុមកូនក្រមុំ ក្នុងជម្លោះរាំប៉ះជើងគ្នា ។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិបឹងរនាល ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ក្រុមកូនកំលោះមកពីភូមិឫស្សីវាល ឃុំកក់ ស្រុកបរសេដ្ឋ និងក្រុមក្មេងភូមិបឹងរនាល(ភូមិការ) បង្កទំនាស់គ្នាបណ្តាលឲ្យស្លាប់ម្នាក់ ឈ្មោះ អ៊ុំ នាង ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិបឹងរនាល ឃុំព្រៃវិហារ ស្រុកគងពិសី ដែលត្រូវជនដៃដល់ឈ្មោះ មឿក បញ្ញា (ហៅ អាញ៉ូយ) ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិឫស្សីវាល ឃុំកក់ ស្រុកបរសេដ្ឋ ចាក់នឹងដែកឆាបក្រោមដោះខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមនៅនឹងកន្លែង។

ប្រភពបន្តថា ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនបក្ខពួក៤នាក់៖ ឈ្មោះ សុខ ស៊ីណារ៉ាល់ ភេទប្រុស អាយុ ២៣ឆ្នាំ, ឈ្មោះ ឃឹម សុខរ៉ាន់ ភេទប្រុស អាយុ ២៨ឆ្នាំ, ឈ្មោះ ហោ ចាន់ស៊ីណា ភេទប្រុស អាយុ២៥ឆ្នាំ និងឈ្មោះ គូ ប៊ុនរ៉ុង ភេទប្រុស អាយុ ២២ឆ្នាំ ។ ទាំង៤នាក់នេះរស់នៅភូមិឬស្សីវាល ឃុំកក់ ស្រុកបរសេដ្ឋ ៕ មណ្ឌលច្បារមន

 

Loading...