បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ក្នុងទឹក ដោយដៃនិងជើងមានជាប់ចំណង

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានប្រជាព​លរដ្ឋប្រទះឃើញដេកស្លាប់ក្នុងទឹក ដោយ​ដៃ និងជើងមានជាប់ចំណងខ្សែ​ ប៉ុន្តែសមត្ថកិច្ចព្រមទាំងក្រុមគ្រួសារអះ អាងថា ជនរងគ្រោះជាមនុស្សវិកលច​រិកបានយកខ្សែចងដៃជើងខ្លួនឯងហើយធ្លាក់ចូលក្នុងទឹកស្លាប់តែម្តង ។

ហេតុការណ៍នេះកើតឡើងកាលពី ថ្ងៃទី២៦ ខែាំធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ១០ និង ០០នាទី នៅចំនុចស្រះទឹក ភូមិកណ្តាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះឈ្មោះ ជា ភឿន ភេទប្រុស អាយុ ២៥ឆ្នាំ នៅ​ភូមិដីឆ្នាំង ឃុំហោង​សំណំ ស្រុកឱរ៉ាល់ ស្លាប់ដោយចងដៃទាំង ២ចងផ្អោបគ្នាមកមុខ កជើងទាំង ២ ចងភ្ជាប់គ្នា ដោយខ្សែជ័រពណ៌លឿង (ខ្សែរដេបាវ) ស្លៀកតែខោលីអូ ពណ៌ក្រហម ក្រចក ប្រ​ឡាក់ជាប់ភក់ ក្នុងពោះមានទឹកពេញ ។

សាក្សីឈ្មោះអន ចាន់ធន ភេទប្រុស អាយុ ១១ឆ្នាំ ត្រូវក្មួយបំភ្លឺថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ជនរងគ្រោះឈ្នោះជា ភឿន អាយុ ២៥ឆ្នាំ ជាពូរបស់នៅភូមិដីឆ្នាំង ឃុំហោងសំណំបានជិះ​​កង់មកផ្ទះម្តាយខ្លួននៅភូមិ-កើតហេតុ ដើម្បីជួយដុតធ្យូងពុក​ ។ នៅថ្ងៃទី២៤ ខែធ្នូ វេលាម៉ោង ០៦ព្រឹក ឃើញពូស្រាតខោអាវអស់សល់តែលីអូយកខ្សែជ័រពណ៌លឿងសំរាប់ដេរបាវធ្យូង២សរសៃ​​កាន់ដើរទៅ​ទឹកស្រះ​វាល​ស្រែក្រោយផ្ទះស្មានតែទៅដាក់មង ហើយបាត់ខ្លួនរហូត ទើបនៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង​១០ តាសន បានទៅផ្លាសគោឃើញសពអណ្តែតទឹកតែម្តង​។

តាមការស្រាវជ្រាវ ស៊ើប អង្គរហេតុនានា និងការពិនិត្យ របស់នគរបាលការិយា​ល័យបច្ចេកទេសវិទ្យាសាស្រ្តជនរងគ្រោះមានជំងឺសសៃប្រសាទបានយកខ្សែចងដៃ ជើងខ្លួនឯងចូលទឹក​បណ្តាល​ឲ្យលង់ស្លាប់ខន្លួព្រោះលើ​ខ្លួនសាកសពគ្មានស្លាកស្នាមអ្វីទាំងអស់ ហើយខ្សែជាប់​.កសព នោះជាខ្សែដែលនគរបាលប៉ុស្តិ៍ និង​សាច់ញាតិ ចងទាក់អូសសាកសព​មកដាក់​លើគោកទេ ៕

Loading...