បុរសម្នាក់ត្រូវនគរបាលក្រុងកំពង់ឆ្នាំងឃាត់ខ្លួនក្នុងអំពើបង្ករបួសស្នាម

ខេត្តកំពង់ឆ្នាំង: បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងធ្វើការឃាត់ខ្លួនក្នុងអំពើហិង្សាបង្ករបួសស្នាមដល់អ្នកដដៃបន្ទាប់ពីផឹកស៊ីស្រវឹងឌឺដងពាក្យសំដីដាក់គ្នាក្នុងវងផឹកស៉ី ។

ហេតុការខាងលើនេះបានកើតើតឡើងនៅវេលាម៉ោង២និង១៥នាទីថ្ងៃទី១៩វិច្ឆិកា 2020 ម្សិលមិញនៅចំណុចភូមិចុងកោះសង្កាត់ផ្សារឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង ។

អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងលោកវរសេនីយ៍ឯក ឆាយខេមរត្ន បានះផយដឹងនៅថ្ងៃទី២០វិច្ឆិការ២០២០នេះថាសមត្ថកិច្ចនគបាលរបស់លោកបានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះឡាយ ឆេងលី ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិចុងកោះសង្កាត់ផ្សារឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង ពីបទហិង្សាដោយចេតនា វាយលើជនរងគ្រោះឈ្មោះ រត្នបូរី អាយុ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិកណ្តាលសង្កាត់កំពង់ឆ្នាំងទៅនឹងច្រវ៉ាចែវទូកបណ្ដាលអោយជនរងគ្រោះរងរបួសធ្ងន់សម្រាក់ព្យាបាលនៅមន្ទីពេទ្យ បង្អែកខេត្ត ។

អធិការនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងទៀតថានៅមុនពេលកើតហេតុជនរងគ្រោះនិងជនសង្ស័យបានផឹកស៊ីជាមួយគ្នានៅពេកស្រវឹងខ្លាំងគ្រាដែលជនរងគ្រោះឌឺដងពាក្យសម្តីដាក់ទៅជនដៃដល់ដោយទ្រាំមិនបានជនដៃដល់បានស្ទុះទាញច្រវាចែវទូកវ៉ៃទៅលើជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់ ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ផងដែរ៕

 

Loading...