បុរសម្នាក់ត្រូវប៉ូលីសក្រុងប៉ោយប៉ែតបាញ់ស្លាប់ក្នុងហេតុការណ៍កាច់សោរម៉ូតូ

ខេត្តបន្ទាយមានជ័យ ៖មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈមានមនុស្សពីរក្រុមបានជិះម៉ូតូដេញបាញ់គ្នាកណ្តាលទីប្រជុំជនចេញពីក្រុងប៉ោយប៉ែតរហូតដល់ចំនុចមុខវត្តផ្សារកណ្តាលទើបផ្ទុះអាវុធ។ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោងប្រមាណជា19និង20នាទីយប់ថ្ងៃទី24ខែសីហានៅលើ កំនាត់ផ្លូវជាតិលេខ5ចំនុចភូមិនិង សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពពត៌មានបានអោយដឹងថាក្រោយមាន ការផ្ទុះអាវុធជាច្រើនគ្រាប់មកគេបានឃើញបុរសម្នាក់ត្រូវបានគេបាញ់ស្លាប់នៅនឹងកន្លែង។

ការផ្ទុះអាវុធនេះត្រូវបានសមត្ថកិច្ចនគរបាលក្រុងសុំមិនបញ្ចេញឈ្មោះបាននិយាយអះអាងថាជាករណីដេញបង្ក្រាបមុខសញ្ញាចោរកាច់សោរម៉ូតូ។
ប្រភពបានបន្តថា បុរសម្នាក់ក្នុងចំណោមពីរ នាក់ដែលបានស្លាប់គេនៅមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេតែមានម៉ូតូពីរគ្រឿងដែលជារបស់ជនរងគ្រោះបានទុកនៅកន្លែងកើតហេតុ ម៉ូតូនេះសមត្ថកិច្ចអះអាងថាជាវត្ថុតាងដែលជនសង្ស័យបានធ្វើសកម្មភាពកាច់សោរកាលពីម្សិលម៉ិញ។ហើយស្លាកលេខចំនួនពីរដែលលោកអធិការបានយកមកដាក់លើខ្លួនជនរងគ្រោះសមត្ថកិច្ចនិយាយថាជាស្លាកលេខដែលបានដោះចេញពីម៉ូតូដែលក្រុមចោរបានលួចទៅ។

ជុំវិញពត៌មានបង្ក្រាបនេះសមត្ថកិច្ចនគរបាលក្រុងហាក់មានចេតនាមិនផ្តល់ពត៌មានពិស្តានោះទេហើយក្រោយកើតហេតុលោក ព្រះរាជអាជ្ញារង លោកស្នងការ ស្នងការរងបានទៅដល់កន្លែងកើតហេតុភ្លាមៗផងដែរ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *