បុរសម្នាក់ត្រូវប្រពន្ធដើមចោទថាយកម៉ែធម៌ធ្វើជាប្រពន្ធចុង

ខេត្តព្រៃវែង៖ បុរសម្នាក់ឈ្មោះនុត សំណាង អាយុ ៣០ ឆ្នាំ រស់នៅភូមិព្រៃកន្តាំង ស្រុកពាមរក៍ ខេត្តព្រៃវែង ត្រូវបានស្ត្រីម្នាក់ជាប្រពន្ធដើមទម្លាយរឿងរ៉ាវថា បានលួចរត់តាមស្រីចាស់ ហើយត្រូវជាម៉ែធម៌ផងនោះ លួចសែនព្រេនធ្វើជាប្រពន្ធចុង ។

ប៉ុន្តែយ៉ាងណាក៏ដោយករណីនេះគ្រាន់តែជាការលើកឡើងពីភាគីប្រពន្ធដើមប៉ុណ្ណោះ ។ ដោយឡែកប្រភពម្ខាងទៀត គេនៅមិនទាន់ស្វែងរកបានព័ត៌មាននៅឡើយទេ។

គួរបញ្ជាក់ថា ស្ត្រី ជា ប្រពន្ធដើមដែលមិនបញ្ចេញឈ្មោះ បាន បង្ហោះ រូបភាព ជា មួយ ប្ដី និង ស្ត្រី ជា ម៉ែធម៌ ក្នុង គណនី ប ណ្តា ញ សង្គម ហ្វេ ស ប៊ុ ក របស់ ខ្លួន ហើយ ត្រូវ បាន អ្នក ប្រើប្រាស់ ប ណ្តា ញ ស ង្គ មចែករំលែក ( Share ) តៗគ្នា ផ្អើលពេញ ហ្វេ ស ប៊ុ ក តែម្ដងនៅ ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ ជាមួយ សំណេរ ថា “ បងប្អូន មើល មុខ អ្នក ដណ្ដើម ប្ដី គេ លួចប្ដីគេ ទៅ សែន … បងប្អូន ឃើញ អ្នក ទាំងពីរ ហ្នឹង ” ជួយ ប្រាប់ ឱ្យ មក ផ្តិ ត មេដៃ ឱ្យ ខ្ញុំ ផង ។ មិនបាច់ នាំគ្នា រត់ ពួន ដូច កណ្ដុរទេ …។ ” នេះ ហើយ ម៉ែធម៌ ជំរុញ ឱ្យ កូន ធ្វើ បើ បងប្អូន រស់នៅ ភូមិ ព្រែក ក្តាំ ង ឃុំ ព្រែក ខ្លាំង ស្រុក ពាម រក៍ ខេត្តព្រៃវែង បានឃើញ ត្រូវ ការពារ ប្ដី ផង ប្រយ័ត្ន ស្រី ម្នាក់ ហ្នឹង ស៊ី មិន រើស មុខ ទេ … ” ។

ជុំវិញ ករណី ខាងលើ នេះ ៖ គេមិន អាច ទាក់ទង សុំ ការ បកស្រាយ បំភ្លឺ ពី ភាគី បុរស ជា ប្តី និង ស្ត្រី ជា ម្តាយធម៌ ដែល ត្រូវ បាន ស្ត្រី ជា ប្រពន្ធ ចោទប្រកាន់ ខាងលើ នេះ បាន ទេ ។

ពាក់ព័ន្ធ រឿង នេះ មាន អ្នកប្រើប្រាស់ ប ណ្តា ញ សង្គម មួយចំនួន បាន ស ម្តែ ង ការ ភ្ញាក់ ផ្អើល ដោយ ខ្លួះថា មិន គួរ ឱ្យ ជឿ ដែល បុរស ក្មេង សុខចិត្ត រត់ចោល ប្រពន្ធ រូប ស្រស់ ទៅតាម ម៉ែធម៌ វ័យ ចាស់ បែបនេះ ដោយ អ្នកខ្លះ ៖ ជួនកាល អាច គ្រាន់តែ ជា ការចោទប្រកាន់ ដោយ ការ សង្ស័យ ។ តែ យ៉ាងណា បើ ជា ការ ពិតមែន ពិត គឺជារឿងគួរឲ្យសរសើរចំពោះស្រ្តី ជា ម៉ែធម៌ នោះ ណាស់ ដែល មាន មន្ត ស្នេហ៍ឆក់ បេះដូង បុរស ជា កូនធម៌ ឱ្យ ឈ្លក់ វង្វេង រហូត រត់ចោល ប្រពន្ធដើម ៕

Loading...