បុរសម្នាក់ត្រូវរន្ទះបាញ់បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ

ខេត្តរតនគិរី៖ បុរសម្នាក់ត្រូវរន្ទះបាញ់បណ្តោយឲ្យរងរបួសធ្ងន់ធ្ងរកាលពីវេលា ម៉ោង៥៖៤៥នាទីល្ងាចថ្ងៃទី២៨ខែមេសាឆ្នាំ២០១៧ស្ថិតនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ណុង សាម ភេទប្រុស អាយុ៤៥ ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ មានប្រពន្ធ ឈ្មោះ សូម ធឿ អាយុ៤៤ ឆ្នាំជនជាតិឡាវ។

ចំណែកជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗផងដែរ ។ វុទ្ធឦសាន

 

Loading...