បុរសម្នាក់ទៅបង់សំណាញ់ បែរជាត្រូវលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកណ្តាល៖ បុរសម្នាក់បានបាត់បង់ជីវិត ដោយសារតែត្រូវសំណាញ់ទាក់ជើង ហែលមិនរួច ខណៈដែលចុះមុជទឹកដោះសំណាញ់ ។ ករណីនេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥រសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្នុងទឹកព្រែកហម ស្ថិតក្នុងភូមិអន្លង់សាន្ត ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។

ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ ឡេង លាង ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅ ៗ ភូមិ អន្លុងសាន្ត ឃុំព្រែកស្តី ស្រុក កោះធំ ខេត្តកណ្តាល ។

សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុខាងលើ ជនរងគ្រោះបានយកសំណាញ់ទៅបង់នៅក្នុងទឹកព្រែកហម ។ ពេលបង់ហើយសំណាញ់វាកោះជាប់ក្នុងទឹកទាញមិនរួច ហើយជនរងគ្រោះបានចុះក្នុងមុជដោះសំណាញ់ ពេលនោះត្រូវបានសំណាញ់វាន់ជើងជាប់ងើបមកលើទឹកវិញមិនរួច ក៌បណ្តាលឱ្យឈ្លួកទឹកស្លាប់តែម្តង។ ប៉ុន្តែពេលនោះគ្មានអ្នកណាដឹងទេ រហូតដល់ម៉ោង៥ល្ងាច ថ្ងៃ ខែឆ្នាំដដែល ទើបដឹងថា បាត់មនុស្ស ផ្អើលឆោឡោតាមរក ហើយមានអ្នកឃើញ ជនរងគ្រោះមកបង់សំណាញ់នៅចំណុចកើតហេតុខាងលើ ក៏នាំគ្នាចុះមុជក្នុងទឹករាវរក ក៏ឃើញជនរងគ្រោះវាន់ ជើងជាមួយសំណាញ់ស្លាប់ក្នុងទឹកនោះបាត់ទៅហើយ ៕

sw

Loading...

Leave a Reply

Your email address will not be published. Required fields are marked *