បុរសម្នាក់ទៅលេងផ្ទះម្តាយ តខ្សែភ្លើងឆក់ត្រីវាលស្រែក្រោយផ្ទះ ភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅវាលស្រែក្រោយផ្ទះ ដោយសារតែតខ្សែរភ្លើងឆក់ត្រី ពេលទៅលេងផ្ទះម្តាយ ហើយភ្លាត់ស្នៀត បណ្តាលឲ្យឆក់ខ្លួនឯង សមត្ថកិច្ចនិយាយថាបុរសរងគ្រោះរូបនេះ ដោយសារតែខ្វះការប្រុងប្រយ័ត្ន។

តាមមន្ត្រីនគរបាលក្រុងច្បារមននិយាយថាករណីនេះបានកើតឡើង វេលាកាលពីវាលាម៉ោង៤រសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នៅចណុចភូមិស្វាយក្រវ៉ាន់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានពីនគរបាលក្រុងច្បារមនបាននិយាយអោយដឹងបន្តទៀតថា ជន រងគ្រោះមានមានឈ្មោះ ឈឹម សារាជ ភេទប្រុស អាយុ២៨ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិទួលធ្នង សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ នៅមុនពេលកើតហេតុជនរងគ្រោះបានមកលេងផ្ទះម្តាយនៅក្នុងភូមិស្វាយក្រវ៉ាន់ សង្កាត់ស្វាយក្រវ៉ាន់ (កន្លែងកើតហេតុ) ហើយពេលមកដល់ផ្ទះម្តាយ ជនរងគ្រោះបានតខ្សែភ្លេីងចេញពីផ្ទះបាយដេីម្បីឆក់ត្រីនៅក្នុងស្រែពីខាងត្បូងផ្ទះចម្ងាយ២០ម៉ែត្រ ពេលកំពុងឆក់ត្រីនោះ បុរសរងគ្រោះ បានទាក់ខ្សែរភ្លេីងបណ្ដាលអោយឆក់ខ្លួនឯងស្លាប់តែម្ដងទៅ។ ពេលឃើញដូចនោះ សាច់ញាតិក្រុមគ្រួសារបានរត់ទៅជួយដែរ ប៉ុន្តែជួយមិនបានដោយសារតែ បុរសរងគ្រោះស្លាប់បាត់ទៅហើយ។ រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះពិនិត្យនិងកោសល្យវិច័យ។

ក្រោយពីបានទទួលបានព័ត៌មានភ្លាមៗកម្លាំងនរគបាលប៉ុស្ដិ៍បានសហការជាមួយជំនាញយុត្ដិធម៌ក្រុងច្បារមន បានចុះទៅដល់កន្លែងកេីតហេតុធេី្វការស្រាវជ្រាវនិងសាកសួរយកព័ត៌មាននៅជុំវិញកន្លែងកេីតហេតុបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយឆក់ខ្សែភ្លេីងស្លាប់ពិតបា្រកដមែន។ ចំពោះសពបុរសរងគ្រោះ សមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...