បុរសម្នាក់ធ្វើអត្តឃាត ចងករលើផ្ទះខ្លួនឯង សម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ

ខេត្តព្រៃវែង៖មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង នៅភូមិស្រឡូងទី៣ ឃុំអង្គទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៨ខែតុលា ឆ្នាំ២០១៥ បន្ទាប់ពីបុរសម្នាក់ត្រូវបានគេរាយការថា បានចងសម្លាប់ខ្លួន ។

បើតាមសមត្ថកិច្ចបាននិយាយថា បុរសម្នាក់បានចងករ សម្លាប់ខ្លួនឯងនៅក្នុងផ្ទះរបស់ខ្លួន ដោយមិនដឹងមូលហេតុ ប៉ុន្តែមិនមែនជាអំពើឃាតកម្មទេ។

សមត្ថកិច្ចបន្តរថា ជនរងគ្រោះដែលបញ្ចប់ជីវិតខ្លួនឯងទាំងវ័យក្មេង ឈ្មោះ ហួត រឿន ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្រឡូងទី៣ ឃុំអង្គទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មុខរបរធ្វើស្រែ ។

បើតាមអ្នកភូមិ ជនរងគ្រោះទំនងមានវិបត្តិអ្វីមួយទើបសម្រេចចិត្តចងករចោលប្រពន្ធ ឈ្មោះ សៅ សុភា អាយុ៤៣ឆ្នាំ បែបនេះ ក្រោយពីជនរងគ្រោះបានផឹកស្រាស្រវឹង  គ្មានស្វាងស្ទើរជារៀងរាល់ថ្ងៃ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះបានធ្វើអត្តឃាតខ្លួនឯង ដោយចងករ សម្លាប់ខ្លួនក្នុងផ្ទះនឹងខ្សែនីឡុង ពណ៌ខ្មៅ ។ ក្រោយការត្រួតពិនិត្យចប់ សមត្ថកិច្ចក៍បានប្រគល់សពទៅឱ្យក្រុមគ្រសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕

18-10-201560641 60642

Loading...

Leave a Reply

Your email address will not be published. Required fields are marked *