បុរសម្នាក់បានស្លាប់ សង្ស័យជួបគ្រោះថ្នាក់ចរាចរ តែគ្មានអ្នកឃើញហេតុការណ៍ច្បាស់

ភ្នំពេញ៖បុរសម្នាក់បានស្លាប់នៅចង្ងាយជាង១០ម៉ែត្រ ពីម៉ូតូរបស់ខ្លួនរួមជាមួយម៉ូតូ១គ្រឿងទៀត សង្ស័យថាគ្រោះថ្នាក់ចរាចរ ពីព្រោះគេឃើញម៉ូតូទាំង២គ្រឿងរងការខូតខាតទាំង២ បានបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១៤ ធ្នូរ ២០១៥ តាមផ្លូវលំវត្តពោធិ ភូមិអករំដួល សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ។
បើតាមប្រភពដែលមិនច្បាស់លាស់មួយបានប្រាប់ដឹងថា មុនពេលភ្ញាក់ផ្អើលនេះមានអ្នកភូមិម្នាក់បានជិះម៉ូតូកាត់តាមផ្លូវនោះក៏ប្រទះឃើញម៉ូតូ២គ្រឿងដួលនៅលើផ្លូវលំ បន្ទាប់មកបានចុះដើរមើលក៏ឃើញមនុស្សដេកនៅចង្ងាយពីម៉ូតូជាង១០ម៉ែត្រ ពិនិត្យមើលទើបដឹងថាស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។
ឃើញដូច្នេះអ្នកភូមិម្នាក់នោះ បានទូរស័ព្ទទៅប្តឹងប៉ូលីសប៉ុស្តិសំរោងក្រោម មកអន្តរាគមន៍ស្វែងរកមកប្អូន បន្ទាប់មកពេលប៉ូលីសនិងមនុស្សទៅចោមរោមមើល ហើយម្នាក់នោះដែលជាអ្នកឃើញហេតុការណ៍នោះបានចាកចេញទៅបាត់ទៅ។ ហើយនៅកន្លែងកើតហេតុគេឃើញម៉ូតូ២គ្រឿងបានរងការខូចខាតទៅមុខលែងរួចទាំង២គ្រឿង ដោយ១គ្រឿងម៉ាកគុបជ្រុងពណ៍ទឹកប៊ិចពាក់ស្លាកលេខភ្នំពេញ1AM-0783 ជាម៉ូតូជនរងគ្រោះ ចំណែកម៉ូតូ១គ្រឿងទៀតម៉ាកសង់កូរ៉េពណ៍ក្រហមកាច់ស្លាកលេខចោល ។
ក្រោយមកក៏មានសាច់ញាតិជនរងគ្រោះបាន មកដល់កន្លែងកើតហេតុ បានប្រាប់អោយដឹងថាជនរងគ្រោះមានឈ្មោះ សែម សុភក្ត្រ អាយុ២២ មុខរបរមន្ត្រីយោធាទ័ពអាកាស បច្ចុប្បន្នស្នាក់នៅភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅស្រុកទ្រាំង ខេត្តតាកែវ ។
ក្រោយពេលកើតហេតុប៉ូលីសជំនាញចរាចរនិងជំនាញបច្ចេកទេសពិនិត្យកោសល្យវិច័យ រួចមកបានបញ្ចាក់ថា ជនរងគ្រោះបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរពិតប្រាកដមែន ក្រោយពេលពិនិត្យរួចសព ត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។ រីឯម៉ូតូទាំង២គ្រឿង ប៉ូលីសចរាចរធ្វើការវាស់វេងយកទៅទុកនៅផ្នែកចរាចរខណ្ឌពោធិសែនជ័យ៕

f07d5047bdfa0c2580b3276fb0b042f4_L

Loading...

Leave a Reply

Your email address will not be published. Required fields are marked *