បុរសម្នាក់ប្រើពាក្យផ្អែមល្ហែមសុំស្នេហ៍ ឌួង ហ្សូរីដា តាមហ្វេសប៊ុក តែនាងចាត់ទុកថា ជាពាក្យផ្តេស ផ្តាស គួរឱ្យខ្លាច

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានប្រើ ពាក្យសម្តីយ៉ាងផ្អែមល្ហែម សរសើរដល់ពិធីការិនី ឌួង ហ្សូរីដា និងសុំស្នេហ៍តាមរយៈ ទំព័រហ្វេសប៊ុក ។ ឌួង ហ្សូរីដា បានទម្លាយសារ ដ៏ផ្អែមល្ហែមរបស់ បុរសរូបនោះ តាមហ្វេសប៊ុករបស់នាង កាលពីពេលថ្មីៗនេះ ធ្វើឱ្យមិត្តភក្តិ ក្នុងហ្វេសប៊ុក របស់នាងភ្ញាក់ផ្អើល ។ មតិមួយចំនួនបាន ចាត់ទុកបុរសម្នាក់នោះ ទំនងជាកើតរោគចិត្ត និងសូមឱ្យកញ្ញា ឌួង ហ្សូរីដា ប្រុងប្រយ័ត្នខ្លួន ចំពោះបុរសម្នាក់ នេះផងដែរ ។

នេះមិនមែនជាលើកទី១ទេ សម្រាប់ពិធីការិនី ឌួង ហ្សូរីដា ដែលមានអ្នក តាមស្រឡាញ់ ប៉ុន្តែជារឿយៗ នាងតែងតែបដិសេធ ដោយបញ្ជាក់ថា បេះដូងរបស់នាង មិននៅទំនេរឡើយ បើទោះបីជាមិន បង្ហាញម្ចាស់ស្នេហ៍ជា សាធារណៈក៏ដោយ ។

កាលពីពេលកន្លងទៅ ឌួង ហ្សូរីដា បានជួបប្រទះនៅរឿង ស្រដៀងគ្នានេះដែរ ដោយមាននារីម្នាក់ លបលួចស្រឡាញ់នាង និងតែងតែតាមរំខាន ដល់ជីវិតឯកជន របស់នាងស្ទើរ គ្រប់ពេលវេលា ។ ក្នុងពេលនោះដោយសារ ឃើញសភាពមិនស្រួល នាងហ្សូរីដា បានសម្រេចចិត្ត ប្តឹងប៉ូលិសឱ្យនាំ នារីម្នាក់នោះទៅប៉ុស្តិ៍ ដើម្បីសួរនាំ និងព្រមានមិនឱ្យរំខាន ជីវិតរបស់នាងទៀត ។ ប៉ុន្តែផ្ទុយទៅវិញ នារីម្នាក់នោះ ហាក់មិនរាងចាល និងខ្លាចរអាឡើយ ផ្ទុយទៅវិញ នាងសួរទៅកាន់ ប៉ូលិសវិញថា «ខុសដែរមែនទេ គ្រាន់តែស្រលាញ់ មនុស្សម្នាក់នោះ»។ បន្ទាប់ពីស្ងប់ស្ងាត់ ករណីនោះមក ឌួង ហ្សូរីដា បានពើបប្រទះរឿង ដូចគ្នានេះជាថ្មី បន្ទាប់ពីទំព័រហ្វេសប៊ុក បុរសម្នាក់ដែលបាន អះអាងថាខ្លួនជាទាហាន ឋានៈតូចទាបម្នាក់ ប្រើពាក្យពេចន៍ សរសើរយ៉ាងផ្អែមល្ហែម និងសុំស្នេហ៍នាងតាម រយៈទំព័រហ្វេសប៊ុក ។

ឌួង ហ្សូរីដា បានបង្ហាញសារ របស់បុរសរូបនោះ សរសេរថា «រាត្រីសួស្តីអូនសម្លាញ់ ថ្ងៃនេះអូនរវល់ ណាស់មែនទេ 0x017d7 ប្រហែលជារវល់ ខ្លាំងណាស់ ហើយមើលទៅ ។ បងគិតថា អូនជាតារាមាន រូបសម្រស់ ស្រស់ត្រកាល ប្រៀបបានតារា ដែលរះខ្ពស់បំផុត និងមានចំណេះដឹងខ្ពស់ ពិធីការិនីដ៏ល្បីល្បាញ ប្រៀបបាន នឹងទេពអប្សរ រីឯបងវិញជា មនុស្សថ្នាក់ទាបបំផុត តើទេពអប្សរម្នាក់នេះ ព្រមទទួលទាហាន ថ្នាក់ទាបដូចជា រូបបងនេះដែរឬអី 0x017d7 ចម្រៀងរបស់អូនពីរោះ ហើយមានន័យ សូមអូនទុកឱ្យ បងស្តាប់រហូត ណាអូនសម្លាញ់» ។

ជាការឆ្លើយតប ឌួង ហ្សូរីដា បានចាត់ទុក បុរសរូបនោះថា ទំនងជាមាន បញ្ហារោគចិត្ត ឬក៏មកពីបុរសម្នាក់នោះ ចូលចិត្តមកលើរូបនាង ជ្រុលហួសហេតុពេក ដែលហ៊ានផ្ញើសារ ដោយប្រើពាក្យសម្តី ផ្អែមល្ហែម ចំពោះនាងដូច្នេះ ។ ទោះជាយ៉ាងណាក្តី ហ្សូរីដា បានបដិសេធចំពោះ ការសុំស្នេហ៍តាមរយៈ សារអេឡិចត្រូនិក ពីបុរសម្នាក់នោះ ប៉ុន្តែនាងបាន សម្តែងក្តីត្រេកអរ និងអរគុណដល់គេ ដែលនិយម និងគាំទ្ររូបនាង ជាអ្នកសិល្បៈ ។

ឌួង ហ្សូរីដា សរសេរថា «ខ្ញុំមិនដឹងថា ពូម្នាក់នេះគាត់ មានបញ្ហាផ្លូវចិត្ត ឬមកពីគាត់ចូលចិត្ត ខ្ញុំជ្រុលពេកទេ ។ ខ្ញុំសូមអរគុណ សម្រាប់ការចូលចិត្ត និងគាំទ្រ តែមិនមែនបែប លក្ខណៈគួរឱ្យ ខ្លាចអីុចឹងទេ… ហេតុអ្វីប្រើពាក្យ ផ្តេសផ្តាសយ៉ាងនេះ? ខ្ញុំមានអារម្មណ៍ ខ្លាចខ្លាំងណាស់ សម្រាប់អ្នកស្រលាញ់ គាំទ្រដល់ថ្នាក់ ជ្រុលនិយម ដូចករណី មនុស្សស្រីម្នាក់ តាមស្រលាញ់ រហូតរំខានខ្ញុំ ដល់ថ្នាក់ចាប់ ដាក់ប៉ុស្តិ៍ប៉ូលិស ។

ខ្ញុំទទួលការស្រលាញ់រាប់អាន ចំពោះអ្នកគាំទ្រ ទាំងអស់គ្នា តែមិនមែន ក្នុងន័យស្នេហាទេ! អាចត្រឹមជា មិត្តភក្តិ បងប្អូន! សូមមេត្តាកុំខឹងណា ព្រោះបេះដូងខ្ញុំ អត់ទំនេរសម្រាប់ តំណែងនេះទេ…!!!» ៕

DoungSorida 1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *