បុរសម្នាក់ផឹកស្រាស្រវឹងដេកស្លាប់គ្មានអ្នកដឹង

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់ បន្ទាប់ពីគេដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹង ។

ប្រភពព័ត៌មានបានរាយការណ៍ថា កាលពីវេលាម៉ោង៧និង១២នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឈ្មោះសុខ ណន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិអូរមុខទឹក ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាមនុស្សផឹកស្រាជាប្រចាំបានដេកស្លាប់នៅពីខាងលិចផ្ទះរបស់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ទៅសមត្ថកិច្ចជំនាញចុះមកពិនិត្យ ។

ក្រោយមក កម្លាំងជំនាញបច្ចេកទេសស្រុកបានចុះពិនិត្យទៅលើសាកសពខាងលើពុំមានស្លាកស្នាមអ្វីឡើយ មូលហេតុស្លាប់ដោយសារខ្យល់គរ ។

សមត្ថកិច្ចបានប្រគល់សាកសពខាងលើឲ្យទៅក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ មណ្ឌលច្បារមន

Loading...