បុរសម្នាក់ផ្ទុះអាវុធ M16 មួយគ្រាប់ ត្រូវចំមិត្តភក្តិរបស់ខ្លួនជាមន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស រងរបួសបញ្ជូនទៅសង្គ្រោះ

ភ្នំពេញ៖ មន្រ្តីអាវុធហត្ថមូលដ្ឋាន បានឲ្យដឹងថា នៅម៉ោងប្រមាណជិត៨៖៣០នាទីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥នេះ មានករណីផ្ទុះមួយគ្រាប់ ដោយកាំភ្លើង ប្រភេទ M16 មួយគ្រឿង ត្រូវចំមិត្តភក្តិរបស់ខ្លួន ជាមន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស បណ្តាលឲ្យរងរបួសត្រូវជើងខាងស្តាំ បញ្ជូនទៅ កាន់មន្ទីរពេទ្យកាល់ម៉ែត។
បុរសដែលបង្កការផ្ទុះអាវុធ M16 ត្រូវកម្លាំងអាវុធហត្ថ ខណ្ឌដូនពេញចាប់ឃាត់ខ្លួនភ្លាមៗ នៅបន្ទាប់ពីកើតហេតុផ្ទុះអាវុធ នៅម្តុំវិមានឯករាជ្យ។ ជនបង្កហេតុមានឈ្មោះ ជី ម៉ូដែល ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាអ្នករកស៊ី (លក់ម៉ូតូធំ) ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ជិះរថយន្តម៉ាក TACOMA ពណ៌ត្រេអ៉ី ។
ចំណែកជនរងគ្រោះឈ្មោះ ពេជ្រ ធារិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាមន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស។

unnamed3

unnamed4

unnamed5

unnamed6

Loading...

Leave a Reply

Your email address will not be published. Required fields are marked *