បុរសម្នាក់រួមទាំងមិត្តភក្តិ ២នាក់ ជួបជុំអង្គុយផឹកស៊ីបាន២កំប៉ុង ស្រាប់តែបុរសជាជនរងគ្រោះ ដួលផ្ងារក្រោយស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើល នៅភ្នំពេញ

ភ្នំពេញ ÷ នៅវេលាម៉ោង៩នឹង២០នាទីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ វុត្តា ភេទប្រុសអាយុ ៣៨ឆ្នាំមុខរបរជាងម៉ាស៊ីនរោងចក្រ មានបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលនៅភូមិទ្រា ៤ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិកណ្តាល ឃុំឈើរកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

មុនពេលកើតហេតុពួកគាត់បាននាំគ្នាជួបជុំផឹកស៊ីតិចតួចនៅមុខបន្ទប់ជួល ខណៈពេលដែល ជនរងគ្រោះបានផឹកអស់២កំប៉ុង ស្រាប់តែភ្លាមៗនោះដែរបុរស ជាជនរងគ្រោះបានដួលផ្ងារក្រោយ បាត់មាត់ឈឹងរួចពួកគាត់បាននាំគ្នាជួយរឹតទ្រូង ជួយធ្វើចលនា តែដោយជនរងគ្រោះបាន ដាច់ខ្យល់ស្លាប់បាត់ទៅហើយ បន្ទាប់មកពួកគាត់បានតេហៅសាច់ញាតិ ឲ្យមកមើលរួចបានទាក់ទងទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យភ្លាមៗផងដែរ ៕

Loading...