បុរសម្នាក់សង្ស័យប្រើប្រាស់ថ្នាំញៀន ហួសកម្រិត កាប់បងប្អូនរងរបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេសង្ស័យថាប្រើប្រាស់ថ្នាំញៀន ហួសកម្រិត កាប់បងប្អូនរងរបួសធ្ងន់ស្រាល៣នាក់ ទាំងព្រឹក ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ស្តីពីករណីហឹង្សាដោយចេតនា(កាប់ឲ្យរបួសធ្ងន់) កាលពីវេលាម៉ោង០៦និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ នៅចំនុចផ្ទះលេខ3C2 ផ្លូវ៥១៦ ក្រុម៣ ភូមិ១ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

សមត្ថកិច្ចបានប្រាប់អោយដឹងថា ជនសង្ស័យ ឈ្មោះ  សាន ចាន់តារារិទិ្ធ ហៅប្រុសមាស ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅ ផ្ទះលេខ៦៨GE0 ផ្លូវ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងមុខរបរ បុគ្គលិក ក្រុមហ៊ុន CPS។ ចំណែកជនរងគ្រោះមានឈ្មោះ ទី១ ឈ្មោះ តាំង លីលី ភេទស្រី អាយុ១៤ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅផ្ទះកើតហេតុ។ ទី២ ឈ្មោះ តាំង សុខទី ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ។ និងទី៣ ឈ្មោះ សារុន បូរតនៈ ភេទស្រី អាយុ៤៨ឆ្នាំ ជាម្ដាយ របស់ជនរងគ្រោះទាំង២នាក់ខាងលើ ស្នាក់នៅផ្ទះកើតហេតុ។

សមត្ថកិច្ចបានបន្តអោយដឹងទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះបើកចាក់សោរទ្វារផ្ទះបើកដូចជាសព្វថ្ងៃធម្មតា នៅពេលជនរងគ្រោះបើកទ្វារហើយនោះស្រាប់តែជនសង្ស័យដែលជាក្មួយជីដូនមួយម្ចាស់ផ្ទះ ចូលទៅក្នុងផ្ទះកើតហេតុក្នុងបំណងសុំលុយពីបងប្អូនដែលជាជនរងគ្រោះតែជនរងគ្រោះបានស្តីបន្ទោសឲ្យជនសង្ស័យខាងលើថាមិនចេះរកលុយឬ ធ្វើការអ្វីនោះទេ គិតតែពីដើរលេង ពួកម៉ាក និងប្រើប្រាស់គ្រឿងញៀន។ ស្រាប់តែពេលនោះជនសង្ស័យស្ទុះទៅយកកាំបិតប័ុងតោ យកមកធ្វើសកម្មភាពកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ចំនួន៣នាក់(ស្រី២ប្រុស១)ហូរឈាមជោគខ្លួនពេញផ្ទះ។

ក្រោយមកលោក ណររីន គូម៉ាវីគី ជនជាតិ នេប៉ាល់ ដែលកំពុងគេងនៅក្នុងបន្ទប់ខាងលើនៃផ្ទះកើតហេតុបានលឺសូរសម្លេង ស្រែកថាជួយផងៗពេលនោះជនជាតិនេប៉ាល់ចេញក្រៅបន្ទប់ឃើញឈាមហូរលើឥតការ៉ូជាច្រើន រូបគាត់ក៏លើកទូរស័ព្ទប្រុងទូរស័ព្ទទៅសមត្ថកិច្ចឲ្យមកជួយអន្តរាគមន៍ស្រាប់តែជនសង្ស័យស្ទុះមកប្រតាយប្រតប់ជាមួយជនជាតិនេប៉ាល់នៅ មុខបន្ទប់គេងនោះនៅជាន់ទីពីរបានបន្តិច ជនសង្ស័យក៏បានរត់ចេញមកខាង រអិលជើងធ្លាក់ពីជាន់ទីពីរមកក្រោម បណ្ដាលអោយជនសង្ស័យរងរបួសបាក់ជើងខាងស្ដាំផងដែរ។ ភ្លាមពេលនោះក៏មានការឆោរឡោរដល់អ្នកជិតខាងចេញមកជួយចាប់ប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងកក់១ ដើម្បីចាត់ការតាមផ្លូវច្បាប់។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនាំយកទៅព្យាបាលនៅមន្ទីពេទ្យព្រះសុមៈ នឹងវត្ថុតាងត្រូវសមត្ថកិច្ចរក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ។សូមបញ្ជាក់ផងដែរ ចំនែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗតែម្ដង ៕

17-10-201560551 60552 60553 60554 60555 60556 60557 60558 60559

Loading...

Leave a Reply

Your email address will not be published. Required fields are marked *