បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក ប្រើហិង្សាក្នុងគ្រួសារ និងបំរុងដុតផ្សារ

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ត្រូវបាន សមត្ថកិច្ចធ្វើការឃាត់ខ្លួន ខណះដែលប្រើអំពើហិង្សា លើគ្រួសារ និងព្យាយាមប៉ុនប៉ងដុតផ្សារ នៅវេលាម៉ោង ៤និង៣០ នាទី ថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៦ នៅចំណុចភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក ធីម ឡេង អធិការនគរបាល ស្រុកវាលវែង បានអោយដឹងថា ជនដែលបង្កអំពើហិង្សា ខាងលើមានឈ្មោះ ឆែម វុទ្ធី ភេទប្រុស អាយុ ២៦ឆ្នាំ ជាប្តីបានវាយនារីរងគ្រោះ ជាប្រពន្ធឈ្មោះ គ្រឿង រតនះទេវន្ត័ បណ្តាលអោយរងរបួសស្រាល និងព្យាយាម ប៉ុនប៉ងដុតផ្សារ ពេលដែលខ្លួនស្រវឹងស្រា ហើយត្រូវបានប្រជាពលរដ្ឋ រាយការណ៍ជូនសមត្ថកិច្ច ។
ក្រោយពីបានទទួល ព័ត៌មាននេះភ្លាម លោកបានបញ្ជូន កំលាំងនគរបាល ស្រុកវាលវែង ចេញធ្វើការអន្តរាគមន៍ ឃាត់ខ្លួនបានភ្លាមៗ បញ្ជូនមកអធិការដ្ឋាន នគរបាលស្រុក ធ្វើការសាកសួរ ហើយពេលនោះ ជនល្មើសបានគំរាម សមត្ថកិច្ច ហើយដុតផ្សារ នាំអោយមានការភ្ញាក់ផ្អើល អាជីវករក្នុងផ្សារ ហើយមានការ វាយសមត្ថកិច្ច ដែលចុះបង្ក្រាប បណ្តាលអោយរងរបួស សមត្ថកិច្ចផងដែរ៕ ដោយ ទេពកង្រី

097556790

Loading...

Leave a Reply

Your email address will not be published. Required fields are marked *