បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បើករថយន្តកាមរីហាយប្រ៊ីតលឿនដូចហោះចេញពីផឹកស៊ី

ភ្នំពេញ៖បុរសស្រវឹងធ្លាក់ភ្នែកម្នាក់ បានបើករថយន្តកាមរីហាយប្រ៊ីត ពណ៌ស្ករ មួយគ្រឿង ចេញពីផឹកស៊ីនៅភោជនីយដ្ឋានA1  ក្នុងល្បឿនលឿនដូចហោះ ក៏បានរេចង្កូតជ្រុលទៅបុកបាក់បង្គោលសរ.ស ភោជនីយដ្ឋាន ហេបភីហ្គ្រៀល&ស៊ុប ១ដើម គាបជាប់ កាលពីវេលាម៉ោង១នឹង០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវ១៩៨៦ ទល់មុខភោជនីយដ្ឋាន ហេបភីហ្គ្រៀល&ស៊ុប ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។នៅកន្លែងកើតហេតុសមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កហេតុនៅឡើយទេ។

ប្រភពព័ត៏មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញ រថយន្តកាមរីហាយប្រ៊ីត ពណ៌ស្ករ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2T-2760 បើកបរដោយបុរសម្នាក់ស្រវឹងស្រាជោកជាំម្នាក់ បានបើកចេញពីផឹកស៊ីក្នុងហាងផឹកស៊ីយីហោA1 ដោយបានធ្វើដំណើរយ៉ាងលឿនដូចហោះតាមបណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច ខណះពេលមកកន្លែងកើតហេតុ ក៏បានព្យាយាមបើកវ៉ារថយន្តមួយគ្រឿងនៅពីមុខទើបបានរេចង្កូត ជ្រុលទៅបុកបង្គោលសរ.ស ភោជនីដ្ឋាន ហេបភីហ្គ្រៀល&ស៊ុប ១ដើមបណ្តាលអោយបាក់ប្រះ ចំណែករថយន្តបង្កខូចខាតមួយកំណាត់ខាងមុខ គាប់ជាប់ទៅមុខលែងរួច ឯអ្នកបើកបរមិនមានរងរបួសឡើយ។

ក្រោយពេលកើតហេតុគេឃើញស្រ្តីម្នាក់បានជិះរថយន្តឡិចស៊ីសRX300 ពណ៌ស្ករ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2M-7533 បានមករំដោះយកអ្នកបើករថយន្តបង្កហេតុខាងលើចេញពីកន្លែងកើតហេតុបាត់ទៅ នៅសល់តែរថយន្តត្រូវបានប៉ូលីសធ្វើការវាស់វែងនឹងស្ទូចយកទៅរក្សាទុកនៅអធិការខណ្ឌសែនសុខដើម្បីធ្វើការដោះស្រាយជាមួយម្ចាស់ភោជនីដ្ឋានតាមក្រោយ ៕

e478f3a09dd5c87550c5388d05d5699e_L

Loading...

Leave a Reply

Your email address will not be published. Required fields are marked *