បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូរេចង្កូតបុករថយន្តបណ្ដាលឲ្យស្លាប់ភ្លាមៗ

ខេត្តបាត់ដំបង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនោកន្លែងកើតហេតុ ពេលដែលបុរសរូបនោះបានជិះម៉ូតូក្នុងសភាពប្រវឹងស្រាជោក ខ្វះការប្រុងប្រយ័ត្ន មិនមើលស្ដាំឆ្វេងហើយរេចង្កូតគេចមិនផុត ក៏ទៅបុករថយន្តកំពុងបើកបរ ពេញទំហឹងបណ្ដាលឲ្យបោកខ្លួនទៅនឹងរថយន្តស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង ។

បើតាសមត្ថកិច្ចជំនាញចរាចរណ៍ស្រុករតនៈមណ្ឌលបានឲ្យដឹងថា ករណីនេះកើតឡើងនៅវេលាម៉ោង១៩និង២៥នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវជាតិលេខ៥៧ ភូមិកីឡូម៉ែត្រ៣៨ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។

នៅមុនពេលកើតហេតុ គេឃើញមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុ ស្រាប់តែឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1A.9286 បើកបរដោយបុរសម្នាក់ឈ្មោះដុំ ស្រី អាយុ៥០ឆ្នាំ មុខរបធ្វើចំការ រស់នៅភូមិឃុំកើតហេតុខាងលើ ។

បុរសខាងលើបានស្រវឹងស្រាជោកជិះម៉ូតូក្នុងស្ថានភាពស្រវឹងរេចង្កូតជ្រុលទៅបុករថយន្ត ដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ រថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីហេតុការណ៍បានកើតឡើងកម្លាំងសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ វាស់វែងរួចប្រគល់សពឲ្យទៅក្រុមគ្រួសារដើម្បីយកធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូយកទៅរក្សាទុកនៅអធិការស្រុករង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕

 

Loading...