បុរសម្នាក់ស្លាប់ ដោយម៉ូតូដឹកឈើដួលសង្កត់លើ​​​ នៅមុខប៉ុស្តិ៍នគរបាលវរៈសនាតូច ៦១៩

ខេត្តក្រចេះ៖ មន្ត្រីនគរបាល នៃវរៈសេនាតូច៦១៩ បានរងការសង្ស័យថា បានឃាត់បុរសម្នាក់ដឹកឈើតាមម៉ូតូ១គ្រឿងដើម្បីបង្ខំទារបា្រក់ ប៉ុន្តែមិនទាន់បានទទួលបា្រក់ផង ក៏ស្រាប់តែបុរសដឹកឈើនោះបានស្លាប់ បន្ទាប់ពីបុរសរងគ្រោះបានឈប់ម៉ូតូ ហើយម៉ូតូដឹកឈើ នោះបានដួលសង្កត់ពីលើ បណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័មបំផុត។

ហេតុការណ៍ម៉ូតូដឹកឈើ ដួលសង្កត់ម្ចាស់ស្លាប់ នៅមុខស្នាក់ការវរៈនគរបាល ៦១៩នេះ សមត្ថកិច្ចបានរាយការណ៍ថា បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃ១១ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្តោជាតិលេខ៧៤ ស្ថិតក្នុងភូមិច្រាប ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

ចំណែកជនរងគ្រោះត្រូវគេស្គាល់ឈ្មោះ ដូត ក្រក អាយុ២៤ឆ្នាំ មានទីលំនៅភូមិស្នួលវត្តលិច ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ មន្ត្រីរាជការមួយភាគ នៅក្នុងខេត្តក្រចេះ បានស្នើដល់ថ្នាក់លើ មេត្តាបើកការអង្កេតលើរឿងនេះ បើទោះបីជនរងគ្រោះបានរកស៊ីក្នុងទង្វើផ្ទុយពីច្បាប់ក៏ដោយ ឯអ្នកពាក់ព័ន្ធធ្វើឲ្យជនរងគ្រោះស្លាប់ គឺជាមន្ត្រីនគរបាលជាតិ៕

Loading...