បុរសម្នាក់ស្លាប់ ដោយសាររថយន្ត​និង​ម៉ូតូ​ នៅ​ស្រុក​ពញាឮ (មានវីដេអូ)

ខេត្តកណ្តាល​៖ យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ខណៈ​បើក​ម៉ូតូ​លឿន ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​មួយគ្រឿង ដែល​បើកបរ​មាន​ទិសដៅ​បញ្ច្រាស់​គ្នា នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ ២៧ ២៨ ស្ថិតក្នុង​ភូមិ​ទួល​អំពិល ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្តកណ្តាល កាលពី​ម្សិលមិញ​។​

​ប៉ូលិសចរាចរ​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ សំរិត សំ​ភ​ស្ស ភេទ​ប្រុស អាយុ​២២​ឆ្នាំ​នៅ​ភូមិ​ពោធិ​មង្គល ឃុំ​ព្រែកតាទែន​ស្រុក​ពញាឮ ខេត្តកណ្តាល បើកបរ​ម៉ូតូ​ម៉ាក​C125 ពណ៌​ខ្មៅ ភ្នំពេញ 1BY5706 ។ រីឯ​រថយន្ត​បង្ក​ម៉ាក​ហ្វ​លែ​ន ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ជា​របស់​ក្រុមហ៊ុន​ចិន​ដឹក​ដី ធ្វើ​ថ្នល់ជាតិ​លេខ​៥ តៃកុង​មិនទាន់​ស្គាល់​អត្តសញ្ញាណ ។​ ​

សាក្សី​ក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ មាន​ល្បឿន​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ម៉ាក​ហ្វ​លែ​ន​ចំ​ពីមុខ ពេញ​មួយ​ទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ដួល​គៀប​នឹង​ក្បាល​រថយន្ត ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ។​ ​

ប៉ូលិស​បាន​បញ្ជាក់ថា ក្រោយ​កើតហេតុ សមត្ថកិច្ច​បានប្រគល់​សព​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ រីឯ​មធ្យោបាយ​ធ្វើដំណើរ​ម៉ូតូ និង​រថយន្ត សមត្ថកិច្ច​បាន​ដឹក​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​តាម​និតិ​វិធី ៕

traffic

Loading...

Leave a Reply

Your email address will not be published. Required fields are marked *