បុរសម្នាក់ ក្រោយពីក្រុមគ្រូពេទ្យរកឃើញវិជ្ជមានជំងឺកូវីដ-១៩

ភ្នំពេញ​៖​ នៅយប់ថ្ងៃទី៦​ ខែមេ​សា​ ឆ្នាំ២០២១​នេះ បុរសម្នាក់ក្រោយពីក្រុមគ្រូពេទ្យរកឃើញវិជ្ជមានជំងឺកូវីដ-១៩​ ក្រុមគ្រូពេទ្យក៏បានសហការជាមួយអាជ្ញាធរចុះទៅយកបុរសនោះទៅសម្រាកព្យាបាលបន្ត។
បុរសនេះ មានឈ្មោះយឹម​ យ៉ឹម​ អាយុ៣៥ឆ្នាំ​ ស្នាក់នៅ​ បន្ទប់ជួលលេខ៧​ ផ្លូវលេខ៦(ត)ភូមិ​ ត្រពាំង​ពោធិ៍​ សង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ កន្លងមកបុរសខាងលេីដោយសារមិនសូវស្រួលខ្លួន ទើបធ្វើដំណើរទៅពិនិត្យសំណាកដោយខ្លួនឯងនៅមន្ទីរពេទ្យរុស្សី​ ។ ក្រោយពីពិនិត្យសំណាករួចក្រុមគ្រូពេទ្យជំនាញបានរកឃើញថា​ បុរសនេះ មានវិជ្ជមានកូវីដ-១៩​ ទើបយប់ថ្ងៃទី០៦​ ខែមេសា​ ឆ្នាំ២០២១​ ក្រុមគ្រូពេទ្យបានចុះមកនាំបុរសនោះ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យតែម្តង៕

Loading...