បុរសម្នាក់ ចង-ក នឹងខ្សែនីឡុងសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ

ខេត្តកណ្តាល៖ បុរសម្នាក់ បានសម្រេចចិត្តចង-ក នឹងខ្សែនីឡុងសម្លាប់ខ្លួនឯង ដោយអ្នកផ្ទះមិនដឹងពីមូលហេតុ។ កើតឡើងកាលពីវេលាម៉ោង៣ និង៤០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
លោកវរៈសេនីយ៍ទោ សោម សីហាក់ អធិការនគរបាលស្រុកមុខកំពុល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ឺន ប្រុស ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុ។
លោកអធិការស្រុកថា មុនពេលកើតហេតុ ម្តាយជនរងគ្រោះនិងប្អូន បានក៍ចុះមកធ្វើការនៅក្រោមផ្ទះ លុះពេលឈ្មោះ ម៉ឺន ហុក ត្រូវជាប្អូន បានឡើងទៅលើផ្ទះវីញ ក៏ឃើញជនរងគ្រោះចង-ក នឹងខ្សែនីឡុងខ្មៅ ជាប់ធ្នឹមផ្ទះ ស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ចបច្ចេកទេស បានចុះទៅត្រួតពិនិត្យ ដោយរកមិនឃើញស្នាកស្នាមឃាតកម្ម បានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

12_17_2015_11_14_26Capture

Loading...

Leave a Reply

Your email address will not be published. Required fields are marked *