បុរសម្នាក់ ដេកស្លាប់អាក្រាតកាយក្នុងបន្ទប់ជួល

ភ្នំពេញ៖ បុរសម្នាក់ដែលជាមន្ត្រីក្រសួងទេសចរណ៍បានគាំងបេះដូងស្លាប់ទាំងអាក្រាតកាយក្នុងបន្ទប់ជួល រហូតទល់តែធុំក្លិនស្អុយទើបបានដឹង។

ហេតុការណ៍នេះបានភ្ញាក់ផ្អើល នៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ក្នុងជួលលេខ១២A ស្ថិតនៅក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាបជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចជំនាញខាងកោលស្យវិច័យបានប្រាប់ថា បុរសដែលដេកស្លាប់នោះមានឈ្មោះ សំ សឺឌី អាយុ៤៥ឆ្នាំមុខរបរជាមន្ត្រីក្រសួងទេសចរណ៍ ស្នាក់នៅបន្ទប់ជួលនៅកន្លែងកើតហេតុខាងលើ និងមានទីលំនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ប្រភពបន្តទៀតថា មុនពេលកើតហេតុដោយសារតែអ្នកជិតខាង មានក្លិនស្អុយចេញពីបន្ទប់ជួលខាងលើ ក៏បានប្រាប់ទៅអ្នកមើលការខុសត្រូវនៅបន្ទប់ជួលនោះហើយបានរាយការណ៍មកកម្លាំងប្រជាការពារភូមិ រួចក៏បានរាយការណ៍មកសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុរួចបានរាយការណ៍ទៅជំនាញខណ្ឌបន្ត។

ក្រោយសមត្ថកិច្ចបានចុះមកដល់និងបានធ្វើកោសល្យវិច័យរួចមកបានសន្និដ្ឋានថា បុរសខាងលេីពិតជាស្លាប់ដោយសារគាំងបេះស្លាប់ពិតប្រាដកមែន៕

fb_img_1480944453660

Loading...