បុរសម្នាក់ ដែលក្លែងខ្លួនធ្វើជាសង្ឃ ត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយ

ខេត្តពោធិ៍សាត់៖ វេលាម៉ោង១៦ និង០០នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងមន្ទីយុត្តិធម៌កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានសហការណ៍ជាមួយ មន្ទីរធម្មការនិងសាសនាខេត្ត និងស្នងការនគរបាលខេត្ត បានឃាត់ខ្លួនបុរសម្នាក់ដែលក្លែងខ្លួនធ្វើជាសង្ឃទៅចំណុចភ្នំទំព័រ ភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បើតាមសេចក្តីរាយការណ៍បានអោយដឹងថា បុរសដែលត្រូវឃាត់ខ្លួននោះ មានឈ្មោះ សម្បៈ អាយុ ៧៥ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅចំណុចភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍បានបន្តទៀតថា កម្លាំងបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. ប្រាក់រៀលចំនួន ៥៦១០០០រៀល
០២. ប្រាក់ដុល្លា ៥៦១ដុល្លា
០៣. ស្បង់ចីពរ០១សម្រាប់
០៤. ម៉េម៉ូរីចំនួន០៤
០៥. ពិលចំនួន០១ និងឯកសារមួយចំនួន។

បច្ចុប្បន្នកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ កំពុងកសាងសំណុំរឿងដើម្បីបញ្ចូនបន្តតាមនីតិវិធី ៕

1

2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *