បុរសម្នាក់ ត្រូវជនមិនស្គាល់មុខកាប់មួយពូថៅស្លាប់ភ្លាមៗ

ភ្នំពេញ៖ មន្រ្តីនគបាលមូលដ្ឋានបានឲ្យដឹងថា នៅម៉ោងប្រមាណ ៧៖៤០នាទីយប់ ថ្ងៃទី១២ ខែសីហានេះ មានករណី បុរសម្នាក់ត្រូវបានជន មិនស្គាល់មុខ កាប់មួយពូថៅចំក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែង។ ហេតុការណ៍នេះបានកើតឡើង ស្ថិតត្រង់ផ្លូវដីថ្មី កែងផ្លូវ២០១១ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

កម្លាំងនគរបាលបានឲ្យដឹងថា ជនដៃដល់មានគ្នា២នាក់ បានកាប់សម្លាប់បុរសម្នាក់នេះ ហើយជិះគេចខ្លួនបាត់។ ជនរងគ្រោះ និងជនដៃដល់ទំនងជាអ្នកស្គាល់គ្នា ។

នៅមិនទាន់មានប្រភពណាមួយអាចបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ខណៈសមត្ថកិច្ច បានចុះពិនិត្យមើល កន្លែងហេតុភ្លាមៗផងដែរ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *