បុរសម្នាក់ បើករថយន្តមកដល់ផ្លូវបំបែកជាបួន ជ្រុលទៅបុកបុរសម្នាក់ ដែលកំពុងជិះម៉ូតូ បណ្តាលឱ្យរបួសធ្ងន់ បាក់ជើងខាងស្ដាំ បង្កការភ្ញាក់ផ្អើល នៅភ្នំពេញ

ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែ មេសា ឆ្នាំ ២០២១នៅចំណុចផ្លូវលេខ១៩៣កែងនឹងផ្លូវលេខ២៩៨ ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បុរសម្នាក់ពេលបើករថយន្តមកដល់ផ្លូវបំបែកជាបួន បានជ្រុលទៅបុកបុរសម្នាក់ដែលកំពុងជិះម៉ូតូបណ្តាលឱ្យរបួសធ្ងន់បាក់ជើងខាងស្ដាំ បង្កការភ្ញាក់ផ្អើលដល់នគរបាលចុះធ្វើអន្តរាគមន៍ហៅរថយន្តសង្រ្គោះមកដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មុនកើតហេតុ បុរសរងគ្រោះបានបើកម៉ូតូ១គ្រឿងម៉ាកវីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GI-3707 តាមផ្លូវលេខ១៦៣ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ផ្លូវលេខ២៩៨កែងផ្លូវលេខ១៩៣ ក៏ស្រាប់តែមានបុរសម្នាក់បានបើករថយន្តម៉ាកមីតស៊ុយប៊ីស៊ីរៃតុន ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ន17 2.0767 បានបើកឆ្លងកាត់ទទឹងផ្លូវលឿនពេកចាប់ហ្វ្រ័ងមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូខាងលើ បណ្ដាលអ្នកបើករបួសបាក់ជើងខាងស្ដាំ។ ក្រោយកើតហេតុសមត្ថកិច្ចបានហៅរថយន្តសង្រ្គោះនៃមន្ទីរពេទ្យរុស្ស៊ីដឹកយកទៅព្យាបាលផងដែរ។
ករណីគ្រោះថ្នាក់នេះ នគរបាលជំនាញខណ្ឌបានចុះមកកន្លែងកើតហេតុឱ្យភាគីទាំង ពីរសម្រួលគ្នាតែដោយអ្នករបួសបានទៅមន្ទីរពេទ្យហើយនោះ ក៏យកម៉ូតូនិងរថយន្តនេះ ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌបឹងកេងកងជាបណ្ដោះអាសន្នសិន រង់ចាំដោះស្រាយពេលក្រោយទៀត ៕

Loading...