បុរសម្នាក់ មានជម្ងឺសរសៃប្រសាទលង់ទឹកស្ទឹងស្លាប់ នៅស្រុកកណ្តាលស្ទឹង

ខេត្តកណ្តាល៖ បុរសមានជម្ថឺសរសៃប្រសាទម្នាក់ បានលង់ទឹកស្ទឹងស្លាប់ កាលពីរសៀល ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ ម្សិលមិញ នៅចំណុចស្ទឹងតូច ស្ថិតក្នុងភូមិទន្សាយគាច ឃុំដើមឬស្សី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
លោកវរៈសេនីយ៍ទោ ម៉ែន ចន្ទ័រិទ្ធ អធិការនគរបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចន សុខគង់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបកសិករ រស់នៅភូមិឃុំកើតហេតុ។ លោកបានបន្តថា ដោយសារជនរងគ្រោះមានជម្ងឺសរសៃប្រសាទ បានដើរបាត់ពីផ្ទះ មិនដឹងទៅណា ហើយក្រុមគ្រួសាក៏បានដើររក ស្រាប់តែប្រទះឃើញជនរងគ្រោះបានលង់ទឹកស្ទឹងនៅចំណុចកើតហេតុ ស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុនគរបាលជំនាញ បានចុះទៅធ្វើការត្រួតពិនិត្យ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាសា្លប់ ដោយសារលង់ទឹកពិតប្រាកដមែន ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

02_03_2016_10_39_56AqKj2SnDZ7zLUmTApmNTJUQlNsGRXIUzNCm_PZIaS

Loading...

Leave a Reply

Your email address will not be published. Required fields are marked *