បុរសរត់ផាសអាប់២នាក់ត្រូវABCដេកស្អាត ត្រូវថ្នាំសណ្តំក្នុងហាងលក់គ្រឿងក្លែម យីហោជំនោដីថ្មី អស់លុយ និងជញ្ជៀន៥ជី

កំពង់ឆ្នាំង: បុរសអ្នករត់ផាសអាប់ពីរនាក់ត្រូវABC ថ្នាំសណ្តំដេកស្អាតទន់ករងៀកនៅក្នុងហាងមួយអស់លុយរលីងត្រូវបានប្រជាពលរដ្ឋនាំយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តនិងម្នាក់ទៀតនៅល្ងីល្ងើនៅនឹងកន្លែងផឹកស៊ី ។

ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងនៅវេលាម៉ោង 6:00 រសៀលថ្ងៃទី 15 កញ្ញា 2020ម្សិលមិញមានបុរសអ្នករត់ផាសអាប់២នាក់ ត្រូវបានស្ត្រី២នាក់ដាក់ថ្នាំសណ្តុំនៅក្នុងកែវស្រា យកនិងបានយកលុយនិងចិញ្ចៀនមាសអស់ពីខ្លួនសំណាងដែលនៅសល់តែផាប់អាប់និងជីវិត នៅក្នុងហាងមួយកន្លែងដែលមានយីហោជំនោដីថ្មីដែលស្ថិតក្នុងភូមិទី៧សង្កាត់ខ្សាមក្រុងនិងខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានបង្ហើបអោយដឹងថានៅមុនពេលកើតហេតុកាលវេលាម៉ោងប្រមាណ ១១និង៣០នាទី កើតមានករណីដាក់ថ្នាំសណ្តំដេក ក្នុងហាងលក់គ្រឿងក្លែម យីហោងជំនោថ្មី ចំណុចខាងមុខផ្សារដែលទើបនិងសាងសង់ដីថ្មីចំណុច ចុងកោះ ដែលស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងនិងកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងនៅវេលាម៉ោង 11 និង 28 នាទីថ្ងៃទី 16 កញ្ញា 2020នេះ ថា បុរស២នាក់ សុំពុំអោយចេញឈ្មោះព្រោះខ្មាស់គេដោយពួកគេទាំង២នាក់មានមុខរបររត់ម៉ូតូផាសអេប(pass add) បានចាញ់បោកសម្រស់ស្រីស្អាត២នាក់ក៍ត្រូវរ៉ូវគ្នាបានណាត់គ្នាដឹកស្រីស្អាត២នាក់ ទៅផឹកស៊ីយ៉ាងស្អិតរមួត នៅក្នុងចំណុចហាងផឹកស៊ីខាងលើ ដោយគេផឹកស្រាបៀរ (ABC )អស់ជិតកន្លះកេះជាមួយសាច់ក្លែម ។

ខណ:ដែរបុរសទាំង២កំពុងលង់នឹងសម្រស់ស្រីស្អាតបាត់បង់ស្មារតី ដោយថ្នាំងងុយដេកក្នុងកែវស្រាបៀហើយទាំង២នាក់បែកពពុះមាត់ល្ងីល្ងើទន់កហើយត្រូវ ស្ត្រីរូបស្រស់នោះក៏បានដោះយកចិញ្ចៀន 5ជីនិងលុយ 40 ម៉ឺនរៀលរួចក៏បបួលគ្នាជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។
សមត្ថកិច្ចបានអោយដឹងទៀតថាទម្រាំតែម្ចាស់ហាងដឹងម៉ោង ៦ល្ងាច ទៅហើយទើបឃើញបុរសម្នាក់ដេកសន្លប់បែកពពំមាត់ហាក់មិនដឹងខ្លួនដោយឡែកបុរសម្នាក់ទៀតដឹងខ្លួនហើយតែនិយាយមិនកើត បានត្រឹមតែគ្រវីក្បាលដូចគោស្រាំងទិច ទើបម្ចាស់ហាងរាយការណ៍ជូនសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗផងដែរ។

សមត្ថកិច្ចបានធ្វើការអំពាវនាវទៅបងប្អូនអ្នកមានមុខរបររត់ម៉ូតូឌុប រត់ម៉ូតូកង់បី ផាសអេប សូមឲ្យមានការប្រុងប្រយ័ត្ននៅក្នុងរដូវកាន់បិណ្ឌភ្ជុំបិណ្ឌនេះផងដែរសូម កុំពាក់គ្រឿងអលង្ការធ្វើឲ្យទាក់ទាញដល់មុខសញ្ញាមិនល្អ ចោរឆបោក គ្រប់រូបភាពទាំងអស់ នាំឱ្យគ្រោះថ្នាក់បាត់បង់ទ្រព្យសម្បត្តិ និងអាយុជីវិតផងដែត ៕

Loading...