បុរសវិកលចរិកម្នាក់ចងកសម្លាប់ខ្លូននៅនឹងដើមស្វាយដោយមិនដឹងមូលហេតុ

ខេត្តកណ្តាល៖ បុរសវិកលចរិកម្នាក់បានចងកធ្វើអត្តឃាតខ្លូនឯងកាលពីវេលាម៉ោង‌២ រសៀលថ្ងៃទី១៤ សីហា ឆ្នាំ២០១៥ នៅចំនុចភូមិបារាជ ឃ‌ុំស្វាយ‌ជ្រំ ស្រុក‌ខ្សាច‌់កណ្ដាល ខេត្ត‌កណ្ដាល‌។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រ‌ោះឈ្ម‌ោះ ប្រាជ្ញ‌ វាសនា ភេទ‌ប្រុស‌ អាយុ៣៥ឆ្នា ជនជាតិខ្មែរ ទីលំនៅសព្វថ្ងៃភូមិស្វាយជ្រំ ឃុំស្វាយ‌ជ្រំ ស្រុក‌ខ្សាច‌់កណ្ដាល‌ ខេត្ត‌កណ្ដាល ‌‌ជាមនុស្សវិកលចរិក។ កន្លងមក‌ជនរងគ្រ‌ោះជាមនុស្ស បានដើរបាត់ពីផ្ទះមិនសូវចូល‌ផ្ទ‌ះទេ ហើយជនរងគ្រោះរស់នៅជាមួយប្អូន ស្រីព្រោះឪពុកម្ដាយ‌ស្លាប‌់អស់ហើយ‌។ លុះនៅថ្ង‌ៃទី១៣ សីហា ឆ្នា២០១៥ វេលាម៉ោង ៨ព្រឹកជនរងគ្រោះបានដើរចេញពីផ្ទ‌ះដូច‌រាល‌់ដង ដល‌់វេល‌ារសៀលថ្ងៃកើតហេតុ ជនរងគ្រ‌ោះបានដើរទៅចំការស្វាយរបស‌់ឈ្ម‌ោះ សន សែម ភេទប្រុសនៅខាងកើតភូមិបារាជ ហើយជនរងគ្រ‌ោះបាន‌យកទុយោជ័រសំម្រាប់បាញ់ថ្នាំស្វាយរបស់ឈ្មោះ សន សែម ដែលទុកចោលនៅក្រោមដើមស្វាយ‌មកចងជាប់នឹងមែកស្វាយ ដែល‌មានកំពស់២.២ម៉ែត្រហើយ ធ្វើអត្តឃាតតែម្ដង‌ ដល‌់វេលាម៉ោង២រសៀលថ្ងៃដដែល ឈ្ម‌ោះសន សែម បានដើរទៅមើលចំការស្វាយក៏បានឃើញ‌ជនរងគ្រោះ ហើយបានរាយការណ៍ជូននគរបាលប៉ុស្ដិ៍ស្វាយជ្រំតែម្ដង។

‌ក្រោយ‌ពីពិនិត្យសាកសពពុំមានស្នាកស្នាមអ្វីគួរអោយកត់សំគាល់ឡើយ ហើយសតម្ថកិច្ចបានប្រគល់សពអោយទៅក្រុមគ្រួសារ‌ដើម្ប‌ីធ្វ‌ើបុណ្យ‌តាមប្រពៃណី៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *