បុរសវ័យចំណាស់ជិះម៉ូតូមិនប្រយ័ត្នបុកគូទគោយន្តកន្ទ្រៃរបួសធ្ងន់

ខេត្តរតនគិរី៖ បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូលឿនជ្រុលចង្កូតទៅបុកគូទគោយន្តកន្ទ្រៃចតនៅចិញ្ចើមផ្លូវលំក្នុងទិសដៅស្របគ្នា បណ្តាលឲ្យរបួសធ្ងន់ កាលពីវេលាម៉ោង២នឹង៣០នាទីរសៀល ថ្ងៃសៅរ៍ ១៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែឆ្នូ ឆ្នាំ២០១៧តាមផ្លូវលំមួយខ្សែត្រង់ចំណុចទួលបែង ស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ។

មន្ត្រីនគរបាលស្រុកកូនមុំបានឲ្យដឹងថា អ្នកបើកបរម៉ូតូ ឈ្មោះ ហិន សុភាព ភេទប្រុសអាយុ ៤៧ឆ្នាំ ជិះម៉ូតូម្នាក់ឯងម៉ាក វីវ៉ា ពណ៌ខ្មៅ អត់ស្លាកលេខ បានរងរបួសធ្ងន់ត្រង់ក្បាល រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកម្ចាស់គោយន្តកន្ត្រៃឈ្មោះ កៃ ផន រស់នៅភូមិឃុំជាមួយគ្នា។

ក្រោយកើតហេតុកម្លាំងប៉ុស្ត៍ត្រពាំងក្រហមចុះមកអន្តរាគមន៍ដឹកបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ មធ្យោបាលទាំង២គ្រឿងសមត្ថកិច្ចអូសយកមករក្សាទុកនៅប៉ុស្ត៏នគរបាលរដ្ឋបាលឃុំត្រពាំងក្រហមដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ជាយដែន

 

Loading...