បុរសវ័យចំណាស់បែកប្រអប់ជើងខណៈបុរសម្នាក់បើករថយន្តទៅកិនយ៉ាងរន្ធត់

ក្រុង​ព្រះសីហនុ៖ តាមព័ត៌មាន​ប្រចាំថ្ងៃ​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា កាលពីម៉ោង​ជិត៦ល្ងាច ថ្ងៃ​ទី​៧ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ នេះ​ នៅ​ផ្លូវ​៧មករា​ ខាង​ក្រោយ​ មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​(ហៅ​ពេទ្យ​ចំការ​ចេក)​ សង្កាត់​លេខ​៤​ ក្រុង​/ខេត្ត​ព្រះសីហនុ​ មានគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើង​ បង្កដោយ​រថយន្ត​កូរ៉េ​ដឹក​ទំនិញ​១គ្រឿង​ម៉ាក​KIA ពណ៌ខៀវ ពាក់ផ្លាក លេខ​ ព្រះសីហនុ​2A-1690 បើកបរ​ដោយ​ឈ្មោះ​ ឈាន​ អៀម​ ភេទ​ប្រុស​ អាយុ​ ២៨ឆ្នាំ​ មុខរបរ​ជាងដែក​ មានទីលំនៅ​ភូមិ​៦​ សង្កាត់​លេខ​៤​ ក្រុង​/ខេត្ត​ព្រះសីហនុ​ មានទិសដៅពី​លិច​ទៅ​ កើត​ ដល់ចំណុចខាងលើ​ បាន​កិន​ប្រអប់​ជើង​បុរស​ម្នាក់​ ឈ្មោះ​ អ៊ុក​ ផាន​ ភេទ​ ប្រុស​ អាយុ​៦៣ឆ្នាំ​ ដែល​គាត់​កំពុង​អង្គុយ​លើ​ម៉ូតូ​ បណ្ដាល​ឲ្យ​រងរបួស​ បែក​ប្រអប់​ជើង​ខាង​ស្តាំ​ ធ្ងន់ធ្ងរ​។

ករណី​នេះ​សមត្ថកិច្ច​បាន​ឃាត់​ រថយន្ត​និង​អ្នក​បើក​បរ​ មក​សាកសួរ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ដើម្បី​ ដោះស្រាយ​តាម​នីតិវិធី​៕

Loading...