បុរសវ័យចំណាស់ម្នាក់មាននជម្ងឺប្រចាំកាយ ធ្លាប់ព្យាយាមចង.ក.ចំនួន៣លើក

(កណ្តាល)៖ ទីបំផុតបុរសវ័យ៧៦ឆ្នាំ ដែលមានជំងឺបេះដូង និង ផ្លូវចិត្ត ស្លាប់បានដូចបំណង ក្រោយប្រពន្ធកូន មានលារធ្វេសប្រហេសបន្តិចដោយទុកឲ្យជនរងគ្រោះនៅផ្ទះតែម្នាក់ឯង ។ ហេតុបានធ្វើឲ្យភ្ញាក់ផ្អើល ដល់អ្នកជិតខាង និង សមត្ថកិច្ច មូលដ្ឋាន កាលពីវេលាម៉ោង១៤:៣០នាទីថ្ងៃទី០៦ខែឧសភាឆ្នាំ២០២០ នៅ បន្ទប់ក្រោមផ្ទះ របស់ជនរងគ្រោះ ក្នុង ភូមិដីឥដ្ឋកោះផុស២ ឃំុដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះស សាមឿន ភេទប្រុស អាយុ៧៦
ឆ្នាំមុខរបរកសិករជនជាតិខ្មែរ មានទីលំនៅ ភូមិឃំុ កើតហេតុ (ស្លាប់)។ ដោយយល ក្រម៉ាក្រឡាការ៉ូពណ៌ខៀវលាយស ប្រវែង១.២០ម៉ែត្រ។ នេះបើ តាមការបំភ្លឺរបស់ឈ្មោះ ហាក់ សុខណា អាយុ៧០ឆ្នាំត្រូវជាប្រពន្ធជនរងគ្រោះឈ្មោះ ស សាមឿន។

បើតាម ការបញ្ជាក់របស់សមត្ថកិច្ចបានឲ្យដឹងថា
មុនពេលកើតហេតុជនរងគ្រោះបានត្រឡប់មកពីទីអារាម វត្តដីឥដ្ឋវិញមកដល់ផ្ទះរួច ក៏អង្គុយ ណិសាបាយ ជាមួយប្រពន្ធ តែពីរនាក់មិនមានកូនចៅ នៅជាមួយទេ។ ក្រោយពិសាបបាយរួច ជនរងគ្រោះក៏ចូលបន្ទប់សំរាកជាធម្មតាលុះដល់វេលាម៉ោងកើតហេតុ ឈ្មោះហាក់ សុខណា ជាប្រពន្ធបានដើរចេញពីផ្ទះទៅលេងផ្ទះអ្នកជិតខាង នៅខាងមុខបានមួយសន្ទុះ ក៏ដើរមកផ្ទះវិញស្រាប់តែឃើញជនរងគ្រោះជាប្តីចង.ក នឹងក្រមាជាប់ធ្នឹមផ្ទះក្នុងបន្ទប់ក្រោមផ្ទះ ឃើញដូចនោះឈ្មោះហាក់ សុខណា ជាប្រពន្ធជនរងគ្រោះបានស្រែកហៅអ្នកជិតខាង ឲ្យគេមកជួយ រួចស្រាយទំលាក់ជនរងគ្រោះចុះមកខាងក្រោម ដើម្បីជួយសង្គ្រោះតែជនរងគ្រោះបានដាច់ខ្សល់ស្លាប់បាត់ទៅហើយ និង បានរាយការណ៍ជូនសមត្តកិច្ច ចមកពិនិត្យសាសព។

ប្រភពបន្តថា ប្រពន្ធជនរងគ្រោះឈ្មោះហាក់ សុខណា
បានបញ្ចាក់បន្ថែមទៀតថា កន្លងមកជនរងគ្រោះបានព្យាយាមធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងចំនួន០៣លើកមកហើយតែមិនសំរេចព្រោះជនរងគ្រោះមានជំង្ងឺប្រចាំកាយ(បេះដូងនឹងផ្លូវចិត្ត)។ ក្រោយពីទទួលបានពត៍មានភ្លាមកំលាំងប៉ុស្តិ៍សហការណ៍ជាមួយកំលាំងជំនាញ អាជ្ញាធរមូលដ្ឋានគ្រូពេទ្យឃំុមេភូមិបានចុះដល់ចំណុចកើតហេតុពិនិត្យជាក់ស្តែង ។

តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញនិងគ្រូពេទ្យជនរងគ្រោះពិតជាស្លាប់ដោយសារការធ្វើ អត្តឃាត(ចងកបណ្តាលអោយស្លាប់) ហើយក្រុមគ្រួសារបានទទួលស្គាល់ដែរ។សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Loading...