បុរសអាយុជាង៤០ឆ្នាំត្រូវរថយន្តយីឌុបកិនស្លាប់ភ្លាមៗមួយរំពេច

ភ្នំពេញ៖ បុរសអាយុជាង៤០ឆ្នាំម្នាក់បានបាត់បង់ជីវិតភ្លាមៗមួយរំពេច ខណៈដែលកំពុងបើកបរម៉ូតូក្នុងទិសដៅចូលមកភ្នំពេញ ហើយស្រាប់តែទៅបុកពីក្រោយរថយន្តយីឌុបមួយគ្រឿងដែលបែកកង់ហើយបើកបន្ថយល្បឿនបណ្តាលឲ្យដួលហើយខ្ទាតចូលក្រោមកង់រថយន្តនោះ ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវជាតិលេខ៣ មុខវត្តអង្គត្រគៀត ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីនគរបាលចរាចរណ៍ប៉ុស្តិ៍ចោមចៅបានបញ្ជាក់ថា ជនរងគ្រោះ កំពុងតែបើកម៉ូតូម៉ាកវ៉េវ ពាក់ស្លាកលេខ ភ្នំពេញ CU-8872 ក្នុងទិសដៅចូលមកភ្នំពេញ ពេលនោះមានរថយន្តយីឌុបមួយគ្រឿងដឹកទំនិញ ពាក់ស្លាកលេខ តាកែវ 3A-0282 បែកកង់ ហើយបានបន្ថយល្បឿន ម៉ូតូជនរងគ្រោះបើកមកដល់វាក់អើ បុកពីក្រោយរថយន្ត ហើយខ្ទាតមនុស្សចូលក្រោមកង់រថយន្ត​កិនស្លាប់យ៉ាងអាណោចអាធ័ម ។ អ្នកបើកបររថយន្តក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល។

ជនរងគ្រោះឈ្មោះ យ៉ែម យ័ន ភេទប្រុស អាយុជាង៤០ឆ្នាំ ស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង បច្ចុប្បន្ន ធ្វើជាងសំណង់ ស្នាក់នៅម្តុំសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕

ses (2)

ses (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *