បុរសអ្នក ដំណើរម្នាក់ ទាញគ្រាប់ បែកដៃប្រុង បំផ្ទុះរថយន្តក្រុង ព្រោះតែខឹង អ្នកបើកបរ (Video Inside)

ចិន៖ បុរសចំណាស់ អាយុ៧៧ម្នាក់ឈ្មោះ Wang Shichao រស់នៅ ក្នុងតំបន់ Jinhua ប្រទេសចិន ត្រូវប៉ូលីស ចាប់ខ្លួនពីបទ ប៉ុនប៉ងមនុស្ស ឃាត បន្ទាប់ពីគាត់ព្យាយាម បំផ្ទុះគ្រាប់បែក លើរថយន្តក្រុងមួយ ព្រោះតែខឹងអ្នកបើកបរ មិនព្រមឈប់ នៅកន្លែង ដែលគាត់ចង់ ឈប់នៅ Wucheng ។

តាមហេតុការណ៍បានឲ្យដឹងថា ជនសង្ស័យបាន ដើរសំដៅទៅរកអ្នក បើកហើយក៏គ្រវែងគ្រាប់បែកដៃលើគាត់តែសំណាងណាស់ដែល គ្រាប់មិន ផ្ទុះគ្រាន់តែវា ហុយផ្សែងទ្រលោមប៉ុណ្ណោះ ដូច្នេះគ្មាននរណា ម្នាក់រងរបួសទេ។

បុរសបង្កហេតុត្រូវបានអ្នកដំណើរផ្សេងទៀតស្ទុះទៅចាប់ឃាត់ខ្លួនមុនពេលដែល ពួកគេរាយការណ៍ប្រាប់ប៉ូលីសឲ្យមក កាន់កន្លែងកើតហេតុ។ Shichao សារភាព ប្រាប់ប៉ូលីសថា គាត់ខឹងអ្នកបើកបរមិនព្រមឈប់រថយន្តនៅចំណតដែលគាត់ប្រាប់ឲ្យឈប់ទើបគាត់ធ្វើ រឿងបែបនេះហើយ គ្រាប់បែកដៃដែលគាត់ បានយកមកជាប់ ខ្លួននេះគឺគាត់មានបំណង ធ្វើអត្តឃាត។ ទោះបីជាយ៉ាងណា ប៉ូលីសក៏បានបញ្ជូនខ្លួន Shichao ទៅតុលា ការរង់ចាំការកាត់ទោសផងដែរ ពីបទព្យាយាមបង្ក អំពើឃាតកម្ម លើរថយន្តក្រុង៕

វីដេអូអ្នកគាំទ្រលោក លីសៀវ ឡុង ល្បីពេញ អ៊ីនធើណែត (Video Inside)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *