បុរស២នាក់ជិះម៉ូតូ ទៅបុករថយន្ត ឡិចស៊ីស RX300កំពុងឆ្លងថ្នល់របួសធ្ងន់ម្នាក់

ភ្នំពេញ: បុរសម្នាក់បានរងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរ ជិះម៉ូតូសេ១២៥ លឿនទៅបុករថយន្តឡិចស៊ីស RX300 មួយគ្រឿង ដែលកំពុងឆ្លងថ្នល់ពេញទំហឹង កាលពីវេលាម៉ោង ៩ និង ៥០នាទីយប់ថ្ងៃទី៣០ សីហា ២០១៥ នៅតាមបណ្តោយផ្លូវជាតិ៣កែងនិងផ្លូវបេតុងចូលសាលាសុវណ្ណភូមិ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ

តាមប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តឡិចស៊ីស RX300ពណ៍ស្ករមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1AC-5514 បើកបរដោយបុរសម្នាក់ រួមជាមួយប្រពន្ធនិងកូន២នាក់ តាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើង  ខណះពេល បើកមកដល់ចំណុចកើតហេតុ ក៏ស៊ីញ៉ូបត់ឆ្លងផ្លូវចូល ផ្លូវបេតុង ស្របពេលនោះក៏មានម៉ូតូ ហុងដារ សេ១២៥ ពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខកំពត 1H-7941 ជិះដោយបុរស២នាក់ក្នុងល្បឿនលឿនតាមផ្លូវជាតិលេខ៣ ទិសដៅ ពីជើងទៅត្បូង បានទៅបុកចំពីចំហៀងខាងក្រោយផ្នែកខាងស្នាំ បណ្តាលអោយអ្នកឌុបផ្លោងទៅបុកកញ្ចក់ចំហៀងខាងស្តាំ បែកក្បាលហូរឈាមពេញមុខ ចំណែកអ្នកនៅពីក្រោយរបួសស្រាល រីឯម៉ូតូខូចខាតផ្នែកខាងមុនខ និង រថយន្តបែកកញ្ចក់ ដាច់ធ្លាក់កាងខាងក្រោយ។

ក្រោយពេលកើតហេតុ ប្រជាការពារភូមិចេញមកអត្តរាគមន៍ និងបានទាក់ទៅរថយន្ត សង្គ្រោះគ្លីនិកឯកជនមកដឹកទៅសង្គ្រោះបន្ទាន់ ចំណែកម៉ូតូ និងរថយន្ត សមត្ថកិច្ចបានធ្វើការវាស់វែង យកទៅរក្សាទុកនៅផ្នែកចរាចរខណ្ឌពោធិ៍សែនជ័យដើម្បីរងចាំការដោះស្រាយ   ៕

7ca4cd946562f08678700869929c0d76_L

Loading...

Leave a Reply

Your email address will not be published. Required fields are marked *