បុរស២នាក់ជិះ​ម៉ូតូឌុប​គ្នា​ធ្លាក់​ប្រឡាយទឹកស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តបាត់ដំបង​៖ យ៉ាងតិចមនុស្ស​២​នាក់​បាន​លង់ទឹក​ស្លាប់ ក្រោយពេល​ជិះ​ម៉ូតូឌុប​គ្នា​ធ្លាក់ចូល​ប្រឡាយទឹក នៅ​ចំណុច​មុខ​ផ្សារ​រុក្ខ​គិរី ភូមិ​ព្រៃ​អំពាន់ ស្រុក​រុក្ខ​គី​រី កាលពី​រសៀល​ថ្ងៃទី​២៦ ធ្នូ ឆ្នាំ២០១៦ ​។​

ប្រភពរាយការណ៍ថា ជនរងគ្រោះ​ទាំង​២​នាក់ ​ទី​១ ឈ្មោះ​ នី ហ៊ុយ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​កោះធំ ឃុំ​ស្តុក​ប្រវឹក ស្រុក​រុក្ខ​គី​រី ទី​២ ឈ្មោះ ង៉ាន់ ស៊ា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​ ។​

ប្រភពពីនគរបាលមូលដ្ឋានបានឲ្យដឹងថា មុនពេល​កើតហេតុជនរងគ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​ម៉ាក ហុងដា​125 ២០១២ ស្លាក​លេខ បាត់ដំបង 1D-0851 ក្នុង​ល្បឿន​លឿន លុះដល់​ចំណុចកើតហេតុ​ជា​ផ្លូវ​កោង​ក៏​ជ្រុល​ធ្លាក់​ក្នុង​ប្រឡាយទឹកបណ្តាល​ឲ្យ​លង់​ស្លាប់​ទាំង​២​នាក់​យ៉ាងអាណោចអាធ័ម ​។​

បច្ចុប្បន្ន សពជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណីព្រះពុទ្ធសាសនា ​៕

Loading...