បុរស២នាក់ រងរបួសធ្ងន់​ ហើយត្រូវរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ​ បន្ទាប់ពីជិះម៉ូតូបុកម៉ូតូ ហើយផ្លោងទៅបុករថយន្តមួយគ្រឿងបន្ថែមទៀត​ នៅភ្នំពេញ

ភ្នំពេញ​ ៖​ កាលពី យប់ថ្ងៃទី១០​ ខែមេសា​ ឆ្នាំ​២០២១ បុរស២នាក់បានរងរបួសធ្ងន់​ ហើយត្រូវរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ​ បន្ទាប់ពីជិះម៉ូតូទៅបុកនិងម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាកហើយផ្លោងទៅបុករថយន្ត មួយគ្រឿងបន្ថែមទៀត​ នៅតាមបណ្តោយផ្លូវបេះដូងព្រៃសរ​ ក្នុងភូមិថ្មី​ សង្កាត់ដង្កោខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។

​ មុនពេលកើតហេតុគេឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម​ ស៊េរីឆ្នាំ២០២០​

ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1HZ-9200​ តាមផ្លូវបេតុងព្រៃស​ ទិសដៅពីកើតទៅលិច​ លុះមកដល់ចំណុចកើតហេតុក៏បានបុកជាមួយម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាកដែលធ្វើដំណើរ

បញ្ច្រាសទិសគ្នាពេញទំហឹងបណ្ដាលឱ្យម៉ូតូជនរងគ្រោះផ្លោងទៅបុកជាមួយនឹងរថយន្ត ឡិចស៊ីសRX300 មួយគ្រឿងទៀត​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2AK -5263 កំពុងធ្វើដំណើរតាមផ្លូវបណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់​ ។ ភ្លាមៗភាគីម៉ូតូមួយគ្រឿង ដែលត្រូវជនរងគ្រោះបុកបានលើកម៉ូតូជិះគេចបាត់ស្រមោល​ ។

​ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ឲ្យមកដឹក

ជនរងគ្រោះទាំង២នាក់នេះ យកទៅព្យបាលរបួស​ ។ ចំណែកម៉ូតូ​ និងរថយន្តឡិចស៊ីស

RX300នេះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែង​ រួចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ រង់ចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយតាមច្បាប់​ ៕

Loading...