បុរស​កម្សត់​ទាញ​កាំបិត​ចិតបន្លែ​ អា​រក​ប៉ង​សម្លាប់​ខ្លួន​ ផ្អើល​អាជីវករ​ នៅ​ផ្សារ​នាគ​មាស​

ភ្នំពេញ​ ៖​ បុរស​ម្នាក់​ បាន​យក​កាំបិត​ចិតបន្លែ​ មក​អា​រក​ប៉ង​សម្លាប់​ខ្លួន​ នៅ​កណ្តាល​ផ្សារ​នាគ​មាស​ ដោយ​មិនដឹង​ មូលហេតុ​ច្បាស់លាស់​ ខណៈ​ដែល​មាន​អ្នកទិញ​ផ្លែ​ឈើ​ និង​អាជីវករ​យ៉ាងច្រើន​ កំពុង​លក់ដូរ​ និង​ទិញ​ទំនិញ​ នាំ​ឲ្យ​មានការ​ផ្អើល​ឆោ​រ​ឡោ​ កាលពី​វេលា​ម៉ោង​ ៨​និង​៣០​ នាទី​ព្រឹក​ ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៤​ ស្ថិត​នៅ​ក្នុង​ផ្សារ​នាគ​មាស​ តាម​បណ្តោយ​ផ្លូវ​លេខ​២៣៤​ សង្កាត់​ផ្សារ​ដើម​គ​ ខណ្ឌទួលគោក​។​

​ជន​រង​គ្រោះ​មានឈ្មោះ​ អាន់​ឌឺ​ ថេ​ក​ឃើ​ អាយុ​ ៣០​ឆ្នាំ​ មុខរបរ​ជា​អ្នក​ដឹក​ផ្លែ​ឈើ​ នៅ​ផ្សារ​នាគ​មាស​ ស្នាក់​នៅ​ក្នុង​ផ្សារ​នាគ​មាស​ ។​ សាក្សី​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ដឹក​បន្លែ​និង​ផ្លែ​ឈើ​ ដាក់​ឲ្យ​ម៉ូយ​ដូច​ធម្មតា​ ដោយ​មិន​មាន​កើត​ជំងឺ​អ្វី​ ក្នុង​ខ្លួន​នោះ​ទេ​ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ជន​រង​គ្រោះ​តែងតែ​ ផឹកស្រា​ស្រវឹង​ជោកជាំ​ និង​មាន​ទឹកមុខ​ស្រងូតស្រងាត់​ ដែល​គេ​មើលទៅ​ ហាក់ដូចជា​ មាន​វិបត្តិ​ ស្នេហា​ ឬ​មាន​បញ្ហា​ក្នុង​គ្រួសារ​ ។​

​លុះ​មក​ដល់​ម៉ោង​កើតហេតុ​ ស្រាប់តែ​ជន​រង​គ្រោះ​ យក​កាំបិត​ចិតបន្លែ​ មក​អា​រក​ខ្លួនឯង​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ ត្រូវ​ប្រជាពលរដ្ឋ​ និង​អ្នក​ស្គាល់​ ដឹក​យក​ទៅ​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​ ភ្លាមៗ​តែ​ម្តង​។​ បច្ចុប្បន្ន​ជន​រង​គ្រោះ​ កំពុង​សម្រាក​ព្យាបាល​របួស​ នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ ហើយ​សមត្ថកិច្ច​ ក៏​បាន​ធ្វើ​កំណត់ហេតុ​ និង​សាកសួរ​ជន​រង​គ្រោះ​ ដើម្បី​ឲ្យ​ដឹង​ពី​មូលហេតុ​ នៃ​ការ​ប៉ង​សម្លាប់​ខ្លួន​ ហើយ​ប្រភព​ខ្លះ​ បាន​អះអាង​ថា​ ជន​រង​គ្រោះ​ខឹង​ប្រពន្ធ​ បំផ្លាញ​ទ្រព្យសម្បត្តិ​ និង​លេងល្បែង​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *