បុរស​ជនជាតិ​កូរ៉េ អាយុ ៤៨​ឆ្នាំ បាន​បាត់​បង់ជីវិត ដោយសារ​ជំងឺ​កូ​វីដ​-១៩

ភ្នំពេញៈ ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​៣ ខែមីនា បានឱ្យដឹងថា​៖ យោងតាម​របាយការណ៍ ពី​មណ្ឌល​សុខភាព​ចាក់​អ​ង្រៃ បានឱ្យដឹងថា បុរស​ជនជាតិ​កូរ៉េ អាយុ ៤៨​ឆ្នាំ ដែល​រស់នៅ BELLA VITA APARTEMENT St. 51 បាន​បាត់​បង់ជីវិត ដោយសារ​ជំងឺ​កូ​វីដ​-១៩ នា​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង ១៣:៣០ នាទី​រសៀល​។​

​បុរស​ខាងលើ បាន​ចូល​ពិនិត្យ​ជំងឺ នៅ​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-​ចិន ព្រះ​កុស​មៈ នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ ២០២១ ប្រហែល​ម៉ោង ១១:៣០​នាទី​។ នៅ​ថ្ងៃ​ដដែល​នេះ ដោយ​លទ្ធផល នៃ​ការវិភាគ​វត្ថុ​សំណាក​របស់គាត់ ទទួលបាន​ពី​មន្ទីរពិសោធន៍​ជាតិ សុខភាព​សាធារណៈ បញ្ជាក់ថា មាន​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ អ្នកជំងឺ​ត្រូវបាន បញ្ជូន​ពី​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-​ចិន ព្រះ​កុ​សម​: ទៅ​ព្យាបាល នៅ​មណ្ឌល​សុខភាព ចាក់អង្រែ នៅ​ថ្ងៃ​ដដែល វេលា​ម៉ោង ២១:១៥ នាទី​យប់​។ ដោយសារ​អ្នកជំងឺ មាន​ស្ថានភាព​ធ្ងន់ធ្ងរ តាំងពី​ចូល​សម្រាក​ពេទ្យ ដំបូង​មកហើយ​នោះ ក្រុមគ្រូពេទ្យ បាន​ខិតខំ​យកចិត្តទុកដាក់ ជួយសង្គ្រោះ​តាម​បច្ចេកទេស តែ​សភាព​ជំងឺ កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ តម្រូវឱ្យ​ក្រុមគ្រូពេទ្យ ប្រើប្រាស់​ម៉ាស៊ីន ជំនួយ​ដង្ហើម ដើម្បី​ជួយសង្គ្រោះ ប៉ុន្តែ​នៅតែ​មិនអាច​ជួយ សង្គ្រោះ​អ្នកជំងឺ​បាន ហើយ​គាត់ ក៏បាន​ស្លាប់ នៅ​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង ១៣:៣០ នាទី​រសៀល​។​

​ការសន្និដ្ឋាន​របស់​ក្រុមគ្រូពេទ្យ ៖ បុរស​ជនជាតិ​កូរ៉េ អាយុ ៤៨​ឆ្នាំ ខាងលើនេះ បាន​ស្លាប់ ដោយសារ​វិបត្តិ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ និង​រលាក​សួត ទាំងសងខាង​ធ្ងន់ធ្ងរ បណ្តាលមកពី​វីរុសៗ​វីដ -១៩ ៕

Loading...