បុរស​ជនជាតិ​ចិន​ម្នាក់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​វិជ្ជមាន​កូ​វីដ​១៩

ភ្នំពេញៈ កាលពី​យប់ ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ រដ្ឋបាល​ខណ្ឌ​ពោធិ៍ សែន​ជ័យ ដឹកនាំ​ដោយ​លោក ប៉ាង លីដា អភិបាលរងខណ្ឌ សហការ​ជាមួយ​រដ្ឋបាល សង្កាត់​ចោមចៅ​ទី​៣ និង​ក្រុមគ្រូពេទ្យ​ជំនាញ បានមក​យក​បុរស​ជនជាតិ​ចិន​ម្នាក់​ដែលមាន វិជ្ជមាន​កូ​វីដ ១៩ នៅ​សណ្ឋាគារ យូ​អេ ស្ថិតនៅ​តាមផ្លូវ​សហព័ន្ធរុស្ស៊ី ភូមិ​ព្រៃទា​១ សង្កាត់ ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ទៅ​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទី​ពេទ្យ​ហ្លួង​ម៉ែ ។​

​លោក សុទ្ធ សុជាតិ ចៅសង្កាត់រង នៃ​សង្កាត់​ចោមចៅ​ទី​៣ បាន​ឲ្យ​ដឹងថាៈ បុរស​ជនជាតិ​ចិន ដែល​វិជ្ជមាន​កូ​វីដ​-១៩ ខាងលើ ឈ្មោះ Chen dong cai អាយុ​៤៨​ឆ្នាំ ស្នាក់នៅ​សណ្ឋាគារ យូ​អេង ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ លោក​បាន​បន្តថាៈ ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ ត្រូវបានធ្វើ​ច​ត្តា​ឡី​ស័ក​បន្ត នៅ​ទីតាំង​ខាងលើនេះ​៕

Loading...